ជីវិតកម្សាន្ដ
មិត្តជិតស្និទ្ធទម្លាយស្ថានភាពតារាប្រុស Aom ក្រោយធ្លាក់ខ្លួនឈឺធ្ងន់មួយរយៈធំ
ដូចដែលទស្សនិកជនដឹងរួចមកហើយថា តារាសម្តែងប្រុស Aom Akkapan Namart បានឈប់សម្រាកពីការងារក្នុងវិស័យសិល្បៈមួយរយៈធំដើម្បីព្យាបាលជំងឺ បន្ទាប់ពីដឹងថាមានដុំសាច់ក្នុងសាច់ដុំបេះដូងរាលដាលដល់សួត រហូតត្រូវទទួលការវះកាត់ភ្លាមៗ។

ចាប់តាំងពីដើមឆ្នាំ ២០២៣ នាពេលកន្លងមក មិត្តភ័ក្តិ និងបងប្អូនក្នុងវិស័យសិល្បៈ រួមទាំងអ្នកគាំទ្របានសម្តែងការព្រួយបារម្ភ និងបានផ្ញើកម្លាំងចិត្តពីចំងាយដើម្បីជូនពរឲ្យតារាប្រុសរូបនេះឆាប់ជាសះស្បើយ រាងកាយបានធូរស្បើយដើមដើម្បីវិលត្រឡប់ទៅធ្វើការងារដែលខ្លួនស្រឡាញ់ដូចពីមុន។
ទោះយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ មិត្តជិតស្និទ្ធគឺលោក Guitar Siripitch បានចេញមកប្រាប់ពីស្ថានភាពបច្ចុប្បនជំងឺរបស់ Aom ថា ម្សិលមិញលោកបាននិយាយជាមួយគាត់រួចហើយ។ ពេលនេះគាត់មានអារម្មណ៍ធូរស្រាលច្រើន។ ជាពិសេស Aom អាចញ៉ាំអាហារបានដូចធម្មតា ហើយគ្រាន់តែមិនសូវច្រើនដូចកាលនៅមានកំលាំងមាំទាំប៉ុណ្ណោះ។
ក្នុងនោះផងដែរ តាមប្រភពពីមិត្តជិតស្និតរបស់តារាប្រុសរូបនេះបានបញ្ចាក់បន្ថែមទៀតថា “ចំពោះពាក្យចចាមអារ៉ាមថា ស្ថានភាពជំងឺរបស់គាត់កាន់តែអាក្រក់ទៅៗ ខ្ញុំសូមនិយាយថា មិនមែនជាការពិតនោះទេ គាត់អាចញ៉ាំអាហារបានយ៉ាងធម្មតា រស់នៅក្នុងជីវិតធម្មតាដូចអ្នកដទៃ! ស្ថានភាពគាត់នៅតែរឹងមាំ ហើយកំពុងមានអារម្មណ៍ល្អប្រសើរជាងមុនថែមទៀតផង”។
ជាចុងក្រោយ ដោយយោងទៅតាមការពាំនាំសម្ដីពីតួឯកប្រុសក្នុងរឿង “កូនក្រមុំឆ្នាស់” មិត្តជិតស្និតរូបនេះបាននិយាយថា Aom នៅតែនឹកនាជាមួយអាជីពសិល្បៈចាស់ដដែល។ ទោះបីជាឃ្លាតកាយច្រើនឆ្នាំក្ដី ប៉ុន្តែគាត់ពិតជាចង់មកធ្វើការងារនរះជាខ្លាំង។
យ៉ាងណាមិញ ក្នុងនាមជាអ្នកនៅក្បែរគាត់ លោក Guitar Siripitch បញ្ចាក់ទៀតថា Aom ត្រូវតែប្រាកដចិត្តថារោគសញ្ញាបានប្រសើរច្រើន មានកំលាំងមាំជាងមុន ទើបអាចអនុញ្ញាតិឲ្យមកធ្វើការបាន។ ប៉ុន្តែលោកអាចធានាបានថាចុងឆ្នាំ ឬពាក់កណ្តាលឆ្នាំ២០២៤ ប្រហែលជាឃើញរូបគេវិលមកសារជាថ្មីមិនខាន។
សូមជម្រាបដែរថា Akkaphan Namart មានឈ្មោះក្នុងវិស័យសិល្បៈថា Om ជាតារាសម្ដែងថៃ។ លោកលេចមុខលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ក្នុងរឿង Ruk Sorn Kaen មុនពេលសម្ដែងជាលើកដំបូងក្នុងរឿង Coffee Please។ គាត់បានសម្តែងក្នុងរឿងភាគថៃល្បីៗជាច្រើនដូចជា Mon Ruk Kao Tom Mud, Sapai Glai Peun Tiang, Sao Chai Hi-Tech7 ជាដើម៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖YG លេងឈុតធំ លុបចោលរូបភាពក្រុម Big Bang និង BLACKPINK ពីគេហទំព័រចោលខ្ទេចគ្មានសល់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


