ជីវិតកម្សាន្ដ
YG លេងឈុតធំ លុបចោលរូបភាពក្រុម Big Bang និង BLACKPINK ពីគេហទំព័រចោលខ្ទេចគ្មានសល់
អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញថាផលិតកម្មយក្យ YG Entertainment បានលុបអ្វីគ្រប់យ៉ាងដែលទាក់ទងនឹង Big Bang ចេញពីគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី១២ខែមករា ដោយយោងទៅតាមការចុះផ្សាយរបស់ allkpop នៅមុននេះបន្តិចប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នកគាំទ្រទូទាំងពិភពលោកបានដឹងច្បាស់ហើយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាជិកម្នាក់ៗនៃក្រុម Big Bang បានប្រកាសមិនបន្តកុងត្រាថ្មីជាមួយនឹងស្លាកសញ្ញា YG ទៀតទេ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ G-Dragon ថ្មីៗនេះបានសម្រេចចិត្តស្វែងរកភ្នាក់ងារថ្មីមួយ ដើម្បីបន្តការខិតខំប្រឹងប្រែងរបស់គាត់នាថ្ងៃអនាគត។
ក្នុងនោះផងដែរ ជម្រើសដែលសមាជិកក្រុម Big Bang ជ្រើសយក កើតឡើងនៅពេលដែលកិច្ចសន្យារបស់បុគ្គលម្នាក់ៗជាមួយផលិតកម្ម YG Entertainment បានឈានដល់ការផុតកំណត់នៅឆ្នាំនេះ ដែលជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងអាជីពរបស់ពួកគេកន្លងមក។
លើសពីនេះទៀត G-Dragon ជាសមាជិកក្រុម Big Bang ចុងក្រោយគេបង្អស់ ដែលសម្រេចចិត្តនៅជាមួយ YG Entertainment ក្រោយក្រុមនេះបំបែកប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ក្រោយមក ទើបលោកបានសម្រេចចិត្តចាកចេញពីផលិតកម្ម YG ស្របពេលដែលស្លាកសញ្ញាបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីដកក្រុម K PoP មួយនេះ ចេញពីបញ្ជីសិល្បកររបស់ខ្លួនដោយឥតបង្អង់យូរឡើយ។
ដោយឡែក យោងតាម kbizoom ផ្សាយថា សូម្បីតែសមាជិកក្រុម BLACKPINK ក៏ត្រូវផលិតកម្ម YG ឈានដល់ការដកចេញពីគេហទំព័រផ្លូវការមិនខុសពី Big Bang ។ ស្របពេលដែលការដកចេញនេះ ធ្វើឡើងបន្ទាប់ពី YG បញ្ជាក់ថា BLACKPINK បានត្រឹមតែចុះកិច្ចសន្យារួមសម្រាប់សកម្មភាពក្រុមប៉ុណ្ណោះ ហើយគ្មានសមាជិកណាម្នាក់បន្តជាមួយ YG សម្រាប់កិច្ចសន្យាបុគ្គលនោះទេ។

យ៉ាងណាមិញ ក្រុមហ៊ុនមូលបត្របានប៉ាន់ប្រមាណថា មានការធ្លាក់ចុះ ៣% ពីមួយឆ្នាំទៅមួយឆ្នាំនៃប្រាក់ចំណូលរបស់ YG សម្រាប់ឆ្នាំមុន ដែលមានចំនួនសរុប ១២១ពាន់លានវ៉ុន។ ប្រាក់ចំណេញប្រតិបត្តិការត្រូវបានព្យាករថា នឹងធ្លាក់ចុះគួរឲ្យកត់សម្គាល់ ៥០% ធ្លាក់ចុះដល់ ៧៨ ពាន់លានវ៉ុនឯណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទំនាក់ទំនង Yang Caiyu និងមិត្តប្រុសសេដ្ឋីជំនួញ អាចនឹងប្រះឆាគ្នាហើយ
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


