ជីវិតកម្សាន្ដ
បវរកញ្ញាលំដាប់រងវៀតណាម Nguyen Thu Mai ទទួលមរណភាព ដោយសារជំងឺខ្សោយក្រលៀន
តារាសិល្បៈ Kim Tien ដែលជាមិត្តរួមថ្នាក់របស់ Nguyen Thu Mai បានទម្លាយថា រាជនីសម្រស់បានទទួលមរណភាពកាលពីព្រឹកថ្ងៃចន្ទ ដោយសារជំងឺខ្សោយក្រលៀន បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺដ៏រ៉ាំរ៉ៃ។ ពិធីបុណ្យសពរបស់នាងនឹងធ្វើឡើងនៅឯនៅទីក្រុងហាណូយ ដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ១ រសៀល នៅថ្ងៃសុក្រ។

Mai ត្រូវបានគេចងចាំថា នាងបានប្រើជីវិតដ៏ស្ងប់ស្ងាត់ និងបំពេញជីវិតជាមួយស្វាមីនិងកូនស្រីក្នុងអំឡុងពេលប៉ុន្មានឆ្នាំក្រោយៗទៀតរបស់នាង ដោយបានបង្រៀនព្យាណូដល់កូនៗនៅគេហដ្ឋាន។ ការសាទររបស់នាងបានមកពីការទទួលបានតំណែងជាបវរកញ្ញាវៀតណាមដំបូងគេមិនធ្លាប់មានក្នុងឆ្នាំ ១៩៨៨ ដែលជាកន្លែងដែលនាងត្រូវបានគេសម្គាល់ថាជាបេក្ខនារីតែម្នាក់គត់ផងដែរ។
ទន្ទឹមនោះទៀតសោត ម្ចាស់ជ័យលាភីបវរកញ្ញាវៀតណាមឆ្នាំ ១៩៨៨ Bui Bich Phuong បានរំឮកអំពីបវរកញ្ញាលំដាប់រង Mai ថា ជាស្ត្រីដែលមានកម្ពស់ខ្ពស់គួរសម ជាមួយនឹងថ្ពាល់ភ្លឺថ្លា និងធ្មេញសៗ។ ជាពិសេសនាងជាមនុស្សមានសេចក្តីសប្បុរស ភាពស្និទ្ធស្នាល ភាពរីករាយ និងអាចចូលទៅបានយ៉ាងខ្លាំងក្នុងចំណោមមនុស្សជាច្រើន។
អតីតម្ចាស់ជ័យលាភីបវរកញ្ញាវៀតណាមឆ្នាំ ១៩៨៨រូបនេះបានរំលឹកទៀតថា “ខ្ញុំនឹងមិនភ្លេចកែវភ្នែកដ៏ស្រស់បំព្រង និងស្នាមញញឹមរបស់នាងឡើយ” ដោយបង្ហាញការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះស្វាមីរបស់ Mai និងកូនស្រីរបស់ពួកគេ និងក្រុមគ្រួសារ ហើយបានជូនពរឲ្យ Mai បានស្ងប់សុខ។
សូមជម្រាបជូនថា Nguyen Thu Mai គឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យវប្បធម៌ និងសិល្បៈយោធា ដែលនាងមានជំនាញខាងព្យាណូ និងជាកូនស្រីរបស់តារាសម្ដែងរឿង Meritorious Artist Thuy Chi។ ការប្រកួតបវរកញ្ញាវៀតណាម ដែលបានចាប់ផ្តើមដោយកាសែត Tien Phong ក្នុងឆ្នាំ ១៩៨៨ បានក្លាយជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាព។ ក្រុមហ៊ុនសារព័ត៌មាន Sen Vang Productions ដែលទទួលបន្ទុកផលិតបវរកញ្ញាតាំងពីឆ្នាំ ២០១៤ ក៏បានទទួលសិទ្ធិធ្វើប្រតិភូកម្មម្ចាស់ជ័យលាភី ដើម្បីចូលរួមក្នុងការប្រកួតបវរកញ្ញាពិភពលោកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្នាំថ្មី វៀតណាម សល់មហាសេដ្ឋីប្រាក់លានតែ ៥ នាក់ប៉ុណ្ណោះ ខណៈថយចុះជាងមុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


