ជីវិតកម្សាន្ដ
កុយ អេនណា អាចចូល Miss Grand ម្ដងទៀតជំនួសតំណែងប្រជាប្រិយ ព្រះកាយ ច័ន្ទ ឬយ៉ាងណា?
កញ្ញា កុយ អេនណា បវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2023 ថ្មីៗនេះមានប្រភពមួយចំនួនបង្ហើបថា បវរកញ្ញារូបនេះអាចនិងចូលប្រកួតជាថ្មីនៅក្នុងការប្រឡងកម្មវិធី Miss Grand Cambodia 2024 ឆ្នាំនេះ។

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រនាងមួយចំនួនធំ និងអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាបានបង្ហាញក្តីរំពឹងថា អេនណា អាចនឹងវិលត្រឡប់ប្រជែងតំណែងនៅក្នុងកម្មវិធីមួយ ខណៈមានទស្សនិកជនខ្លះទៀតលើកទឹកចិត្តឲ្យស្រីស្អាត កុយ អេនណា លេចវត្តមានប្រកួតផងដែរ។
ស្របពេលដំណឹងខាងលើនេះដែរនៅលើផេកTeam Cambodia Pageant បានបញ្ចេញរូបភាពអមខ្លឹមសារហាក់បង្ហាញតម្រុយថាស្ងាត់ៗ អេនណា ចូល Grand Cambodia ម្ដងទៀតឆ្នាំនេះជំនួសតំណែងប្រជាប្រិយពី ព្រះកាយ ច័ន្ទ តើគិតយ៉ាងណា? ។ បើដូច្នោះមែន ដឹងតែផ្អៀងឆាកហើយ…..។

ចំណែកផេក Beauty Pageant Reviewer បានលើកឡើងស្រដៀងគ្នានេះដែរថា តើអ្នកទាំងអស់គ្នានឹកកូនស្រីម្នាក់នេះ ទេ ធ្វើវាឲ្យបានសម្រេចទាន់មហិច្ឆតារបស់អ្នកនៅមានកម្តៅ Koy Anna មកយកអ្វីដែលជារបស់នាង។ ក្នុងនោះក៏មានការលើកឡើងថា បងអេនណា គឺមិនដែលធ្វើឲ្យហ្វេនៗគាត់ខកបំណងឡើយប្រសិនបើមានការគាំទ្រយ៉ាងលើសលប់ឲ្យគាត់ Come Back មកម្តងទៀតនោះគាត់នឹងមកជាមិនខាន។

ទោះបីមានការបង្ហើបដូច្នេះ រហូតមកដល់ពេលនេះគេមិនទាន់ឃើញការបញ្ជាក់ ឬបង្ហាញតម្រុយណាមួយពី សាមីខ្លួនកញ្ញា កុយ អេណា ជុំវិញការវិលត្រឡប់ ឬយ៉ាងណាទេ ខណៈមានអ្នកគាំទ្រជាច្រើនចង់ឃើញនាងវិលមកកាន់ឆាកប្រកួតនេះម្តងទៀត៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


