Connect with us

ជីវិតកម្សាន្ដ

អ៊ូ ម៉ី​នាង ៖ ទោះជា​កំពុង​សំដែង​សិល្បៈ​ក្តី ក៏​មិន​បោះបង់​ការ​សិក្សាឡើយ

បានផុស

នៅ

អ៊ូ ម៉ី​នាង ជា​តារា​សម្ដែង​ម្នាក់ កំពុងមាន​ស្នាដៃ​និង​ទេពកោសល្យ​សិល្បករ​ហើ​យ មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា ក្នុង​ការ​សម្ដែង​ភាពយន្ត បានធ្វើ​ឲ្យ​ទស្សនិកជន ជា​អ្នកគាំទ្រ​កំពុង​ជួយផ្តល់​កម្លាំងចិត្ត និង លើកទឹកចិត្ត ក្នុង​ដំណើរ​មួយ​ឆ្ពោះ​ទៅមុខ​។

ឆ្នាំនេះ អ៊ូ ម៉ី​នាង មាន​អាយុ ១៦ឆ្នាំ​ហើយ​ ត្រូវ​បាន​ឪពុក​នាង​ឈ្មោះ​អ៊ូ​ សុ​ភី ​ជា​មន្ត្រីរាជការ​និង​ម្ដាយ​នាង​ឈ្មោះ ឆន ណាវី លើកទឹកចិត្ត​បាន ប្រារព្ធ​ធ្វើ​ពិធី​ខួបកំណើត​ឲ្យ​ទៀតផង​។​ អ្នកស្រី ឆន ណាវី ជា​ម្ដាយ​របស់​អ៊ូ ម៉ី​នាង បាន​រំលឹក​ឲ្យ​ដឹង​ថា ​ខ្ញុំ​ធ្វើ​ខួបកំណើត​ឲ្យ​កូនស្រី​នេះ​គឺ​គម្រប់​ខួប ១៦ឆ្នាំ​នាង​កើត​នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ​ឆ្នាំ២០០៥​។​ អ្នកស្រី​រំឭក​ទៀតថា​ពីមុន​ប្ដី​ប្រពន្ធ​របស់ខ្ញុំ​គឺ​រកស៊ី​លំបាកលំបិន​ណាស់​ប្ដី​ខ្ញុំ​រត់​តាក់ស៊ី​ចុះឡើង​ភ្នំពេញ​ស្រែអំបិល ខ្ញុំ​មានកូន ៤នាក់​ប្រុស២ ស្រី២ អ៊ូ ម៉ី​នាង ជា​កូនពៅ ហើយ​ពេលដែល​នាង​មក​ចាប់កំណើត​ក្នុង​ផ្ទៃ​របស់ខ្ញុំ ខ្ញុំ​ក៏​រកស៊ី​ធូរធារ​ជាង​មុន​ទើប​ខ្ញុំ​សំរេចចិត្ត​ធ្វើ​ខួប​ឲ្យ​កូន ការ​ធ្វើ​ខួប​នេះ មិនមែន​តែ​ថ្ងៃនេះ​ទេ​គឺ​តាំងពី​នាង​មានកំណើត​មក​គឺ​ខ្ញុំ​ធ្វើ​រហូត គ្រាន់​ថា ពេលមុន​ធ្វើ​តូចតាច​ក្នុង​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ​។ ហើយ​ខ្ញុំ​បាន​ហៅ​មិត្ត​ភ័​ក្កិ​ដែល​ជា​តារា​រួម​អាជីព​សិល្បៈ​ជាមួយ ម៉ី នាង ​មក​ចូលរួម​សប្បាយ​ក្នុង​ខួបកំណើត​របស់​នាង​ដែរ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ចំពោះ​តារា​សម្ដែង​ផង​និង​កូនស្រី​របស់ខ្ញុំ​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី​បញ្ជាក់​ថា​ ពេលនេះ​ហើ​យ ក្នុង​វិស័យ​សិល្បៈ​វិញ ម៉ី នាង​ ក៏​មាន​ការ​រីកចម្រើន​ផង​ដែរ ហើយ​បច្ចុប្បន្ន​កំពុង​គ្រង​តួឯក​ជា​បន្តបន្ទាប់​ក្នុង​ការ​ថត​រឿង​ឲ្យ​ផលិតកម្ម រតនា​ភាពយន្ត ហើយ​ប្រធាន​ផលិតកម្ម​នេះ ​តែងតែ​កោតសរសើរ​នាង​មិន​ដាច់​ពី​មាត់​អំពី​ភាព​ប៉ិនប្រសប់​ក៏ដូចជា​វិស័យ​សិល្បៈ​វិញ​ក៏​កំពុងតែ​រីកចម្រើន​ទៅមុខ​ដែរ​។

ដោយឡែក​ឪពុក អ៊ូ ម៉ី​នាង​វិញ ​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា ​ការដែល​កូនស្រី​ខ្ញុំ​ចង់​ចូល​សិល្បៈ​ខ្ញុំ​មិនដែល​រារាំង​កូន​ទេ គឺ​ឋិត​នៅលើ​កូន ដោយសារ​កូនស្រី​ស្រឡាញ់​ទៅហើយ ខ្ញុំ​វិញ​បានត្រឹមតែ​ជួយ​គាំទ្រ​ព្រោះ​ខ្ញុំ​យល់ថា ​កូន​ចូល​សិល្បៈ​ហាក់ដូចជា​បាន​ជួយ​រួមចំណែក​មួយផ្នែក​ក្នុង​ការជួយ​លើកស្ទួយ​វប្បធម៌​ជាតិខ្មែរ​ ហើយ​ខ្ញុំ​ក៏បាន​ដាស់តឿន​កូនស្រី​ជារឿយៗ ថា បើសិនជា​កូន​ចូល​សិល្បៈ​សូមកុំ​ធ្វើ​ឲ្យ​ខូច​តម្លៃ​វប្បធម៌​ខ្មែរ​។

អ៊ូ ម៉ី នាង ទោះជា​ទើបនឹង​ប្រឡូក​សិល្បៈ​ក្តី ​តែ​នាង​មាន​ប្រជាប្រិយភាព​ណាស់​សម្រាប់​អ្នកគាំទ្រ​ទាំង​ផ្នែក​ស្មារតី​និង​ជំនឿ​។​ នាង​និយាយ​ថា ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​ប្រារព្ធ​ធ្វើ​ខួបកំណើត​ឲ្យ​ខ្ញុំ​គ្មានអ្វី​តបស្នង​ទៅ​លោក​ទាំងពីរ​វិញ​ ក្រៅពី​ខិតខំ​រៀនសូត្រ ទោះជា​កំពុង​សំដែង​សិល្បៈ​ក្តី​តែ​ខ្ញុំ​មិន​បោះបង់​មួយ​ណា​ឡើយ​ ទាំង​ការសិក្សា​និង​សិល្បៈ​។​ នាង​បន្ត​ថា ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប៉ា​រតនា​ដែល​តែងតែ​ជួយផ្ដល់​កម្លាំងចិត្ត​ក្នុង​ការលើក​ចិត្ត​បង្ហាត់បង្រៀន​វិស័យ​សិល្បៈ​និង​មិត្តភក្តិ​រួម​អាជីព​ទាំងអស់​ដែល​បាន​ចូលរួម​ធ្វើ​ខួប លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​ទៀត​ផង៕

រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម