ជីវិតកម្សាន្ដ
មិនដល់១ឆ្នាំផង ហង្សមាសរបូតតារាចម្រៀងល្បីដល់ទៅ២រូបពីចេញទ្រនំខ្លួន
ភ្នំពេញ ៖ ពិតជារឿងមួយដែលគួរមិននឹកស្មានដល់ចំពោះមហាជននិងអ្នកគាំទ្រខណៈដែលផលិតកម្មល្បីឈ្មោះហង្សមាសត្រឹមរយៈពេលខ្លីប៉ុណ្ណោះត្រូវរបូតតារាប្រុសល្បីៗពីររូបចេញពីទ្រនំរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រគ្រប់គ្នា។

ជាការពិតកាលពីអំឡុងចុងឆ្នាំ២០២០ហង្សមានត្រូវបានរបូតចេញពីដៃកំពូលតារាចម្រៀងល្បីឈ្មោះ នៅទូទាំងប្រទសគឺលោក ព្រាប សុវត្ថិ។ ការចាកចេញរបស់លោក ព្រាប សុវត្ថិ កាលនោះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងចំពោះមូលហេតុនេះ។

គេចាំបានថាលោក ព្រាប សុវត្ថិ ក្រោយពេលចាក ចេញពីហង្សមាសក៏បានធ្វើកិច្ចសន្យា(កុងត្រា)រយៈ ពេល៥ឆ្នាំជាមួយផលិតកម្មថ្មីGalaxy navatra កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។ កាលនោះលោក ព្រាប សុវត្ថិ បានបញ្ជាក់អំពីគោលជំហរនិងស្រាយនូវមន្ទិលរបស់មហាជនចំពោះការសម្រេចចិត្តចាក់ចេញពីផលិតកម្មហង្សមាសហក់ចូលមករួមរស់ជាមួយគ្រួសារGalaxy navatraថាការចាកចេញនេះគឺជាជម្រើសដ៏ល្អប្រសើរមួយរបស់លោក ដោយគ្មានការបង្ខិតបង្ខំឬមានបញ្ហាទំនាស់អាក់អន់ស្រពន់ចិត្តជាមួយទ្រនំចាស់ហង្សមាសនោះឡើយ គឺធ្វើឡើងដោយពេញចិត្ត។

ដោយឡែកងាកមកតារាចម្រៀងសំនៀងមនោសញ្ចេតនា ដួង វីរៈសិទ្ធ កាលពីថ្ងៃម្សិលមិញក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលហើយស្រឡាំងកាំងផងដែរ ខណៈដែលតារាប្រុសរូបនេះបានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្ពោធផលិតកម្ម រាម។ ការបង្ហាញខ្លួនរបស់លោក ដួង វីរៈសិទ្ធ នេះមិនមែនត្រឹមជាតារាចម្រៀងកិត្តិយសនោះទេ គឺលោកបានប្រកាសកុងត្រាផ្លូវការនិងពេញសិទ្ធិនៅក្នុងផលិតកម្ម រាម ទៀតផង។

ឆ្លើយទៅនឹងសំណួរអ្នកគាំទ្រលោកដួង វីរៈសិ ទ្ធ បានបញ្ជាក់ពីមូលហេតុនៃការឈានជើងចូលផលិតកម្មរាមនេះថា ដោយសារលោកចង់ផ្លាស់ប្ដូរបទពិសោធន៍ក្នុងអាជីពជាអ្នកសិល្បៈហើយក៏ដោយសារផលិតកម្ម រាម មានឆន្ទៈក្នុងការលើកស្ទូយវិស័យសិល្បៈ។

លោកបន្ថែមថា ការចូលមកផលិតកម្មរាមនេះ តាមរយៈការចុះកុងត្រារយៈពេលខ្លីក្នុងនាមជាតារាចម្រៀងប្រចាំផលិតកម្មនេះផង ហើយក៏ជាអ្នកនិពន្ធបទភ្លេងផងដែរ។

ចំពោះវត្តមាននៃការចាកចេញរបស់តារាចម្រៀងរៀមច្បង ព្រាប សុវត្ថិ និង ដួង វីរៈសិទ្ធ នេះហើយទើបធ្វើឲ្យមហាជនមើលឃើញថា ហង្សមាសដែលជាផលិតកម្មល្បីឈ្មោះនិងមានចរិតចាស់ទុំមិនដល់មួយឆ្នាំផងក៏ត្រូវរបូតចេញតារាគ្រាប់ពូជ២រូបទៅហើយ ចុះនៅថ្ងៃខាងមុខនិងមានតារាណាទៀតទេដែលត្រូវចាកចេញបន្ត។ នេះជាសំណួរអ្នកគាំទ្រ៕
ដោយ ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


