ជីវិតកម្សាន្ដ
តារាសម្ដែងស្រីសម្បូរទឹកភ្នែកប្រកាសថា មានម្ចាស់បេះដូងហើយ តែមិនហ៊ានបង្ហាញមុខ
បន្ទាប់ពីបាត់មុខក្នុងវិស័យសិល្បៈមួយរយៈ ក្រោយពេលផ្ទុះរឿងរ៉ាវអាស្រូវបែកបាក់អតីតគូដណ្តឹងដែលជាអាណិកជនខ្មែរនៅអាមេរិកនោះ តារាសម្តែងទឹកភ្នែក នី មុន្នីនាថ ថ្មីៗនេះបានចេញមុខប្រកាសដោយក្លាហានអំពីចំណងស្នេហាថ្មីរបស់ខ្លួន។
ជួបនៅក្នុងកិច្ចសម្ភាសន៍តារាសម្តែងសម្បូរទឹកភ្នែក នី មុន្នីនាថ បានថ្លែងថា ការបាត់មួយរយៈកន្លងទៅនោះ ដោយសារតែនាងរវល់ការងាររកស៊ីផ្ទាល់ខ្លួន។ ដោយឡែកទាក់ទងនឹងរឿងជីវិតស្នេហាត្រូវបាន នី មុន្នីនាថ សារភាពថា បច្ចុប្បន្ននាងមានម្ចាស់បេះដូងរួចហើយ ក្រោយចំណងស្នេហ៍ចាស់ត្រូវបានកាត់ផ្តាច់។

ស្រីស្រស់ នី មុន្នីនាថ បានបញ្ជាក់ថា សម្រាប់នាងនិងគូដណ្តឹងគឺស្រលាញ់គ្នាមានរយៈពេលជាង២ ឆ្នាំមកហើយតែស្ថិតក្នុងពេលនេះ គឺកំពុងតាមដាន មើលចិត្តគ្នាផងដែរ។ នាងថា ខ្ញុំទទួលមានទំនាក់ទំនងស្នេហា២ឆ្នាំ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់ហ៊ានបង្ហាញមុខគាត់ទេ(គូស្នេហ៍) ព្រោះរង់ចាំដល់ថ្ងៃក្រាបក្បាលដល់កន្ទេលតែម្តង។
តារាសម្តែង នី មុន្នីនាថ បាននិយាយទៀតថា នាងនឹងបង្ហាញមុខម្ចាស់បេះដូងឲ្យមហាជនបានដឹងជាសារធារណៈប្រសិនដល់ពេលវេលាល្អនៃថ្ងៃចូលរោងជ័យដើម្បីបញ្ជាក់ពីសក្ខីភាពស្នេហាស្មោះស្ម័គ្ររវាងនាងនិងអនាគត់ស្វាមី។ ប៉ុន្តែយ៉ាងណាមិញនាងមិនបញ្ជាក់ទេថាថ្ងៃល្អថ្ងៃជោគជ័យរបស់នាងនិងគូស្នេហ៍អាចធ្វើឡើងពេលវេលាណាមួយនៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


