ជីវិតកម្សាន្ដ
វីជេ អាឡាស្កូ ស្នើអ្នកសិល្បៈពេលជួបគ្នាលើកដៃសំពះ ជម្រាបសួរ ប្រសើរជាងប្រើពាក្រ Hello
ដោយសង្កេតឃើញថាបច្ចុប្បន្នមានសិល្បករ -សិល្បការិនីខ្មែរមួយចំនួននៅពេលដែលចូលរួមកម្មវិធី ឬជួបគ្នាម្តងៗតែងប្រើពាក្យជាភាសារថា Hello ពេលនេះស្រាប់តែពិធីកររូបសង្ហា វីជេ អាឡាស្កូ បានចេញមុខស្នើសុំយ៉ាងទទូចដល់អ្នកសិល្បៈត្រូវប្រើប្រាស់ភាសាជាតិខ្លួនឯងវិញដោយពាក្យថា “ជម្រាបសួរ”។

ប្រាកដណាស់កន្លងមកគេតែងកត់សម្គាល់ថា មានអ្នកសិក្បៈខ្មែរ និងយុវវ័យមួយចំនួនបានប្រើប្រាស់នូវពាក្យភាសារបរទេស “Hello” ដើម្បីស្វាគមន៍គ្នាទៅវិញ ទៅមកខណៈទៀតគឺរក្សាបាននូវវប្បធម៌តាមរយៈការលើកដៃសំពះជម្រាបសួរផងដែរ។ ទោះបីយ៉ាងណាពេលនេះមានតារាប្រុសរបស់ខ្មែរគឺវីជេ អាឡាស្កូ បានអំពាវនាវចំពោះអ្នកសិល្បៈពេលជួយគ្នាគួរតែលើកដៃសំពះជំរាបសួរប្រសើរជាងប្រើពាក្រHello។
ពិធីករ វីជេ អាឡាស្កូ បានចេញមុខស្នើសុំដូច្នេះថា «លោកស្នើសុំបងប្អូនសិល្បករទាំងអស់ពេលជួបគ្នា ឬទំនាក់ទំនងក្នុងបណ្តាញសង្គមលើកដៃជម្រាបសួរគ្នា ព្រោះជាសុជីវធម៌របស់ខ្មែរយើង ប្រសើរជាងការប្រើប្រាស់ ពាក្យថា Hello …»។ ត្រង់ចំណុចនេះបានធ្វើឲ្យមហាជនមួយចំនួនគាំទ្រ និងយល់ឃើញដូចការលើកឡើងបស់ពិធីកររូបនេះ។

ទន្ទឹមគ្នានោះក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រដោយយល់ស្របពីគំនិតនេះដែរថា គាំទ្រវប្បធម៌នឹងមិនគួរឲ្យគេយកបានឡើងប្រពៃអ៊ីចឹងសោះ ឯខ្លះថា បាទ ទទួលបានតែខ្ញុំធ្វើរហូតតើឲ្យតែជួបរៀមច្បងសិល្ប់់ៈ ឬមនុស្សចាស់ទុំជាដើមតែខ្ញុំមិនអាចលើកដៃជម្រាបសួរអ្នកមានវ័យក្រោមខ្ញុំមុនទេ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីការអាក់ខានសិល្បៈអស់ពេលប្រមាណ ២ឆ្នាំមកនោះឥឡូវតារាប្រុសរូបនេះបានបង្ហាញខ្លួនវិលរកអាជីពសិល្បៈវិញហើយ ខណៈបច្ចុប្បន្នកំពុងចាប់ផ្តើមការងារមួយចំនួននៅតាមបណ្តាកម្មវិធី និងក្រុមហ៊ុននានាជាដើម ។ ចំណុចនេះក៏ត្រូវបានគេមើលឃើញថាថ្វីត្បិតកន្លងមកលោកអវត្តមានសិល្បៈក៏ពិតមែនតែទីផ្សារ និងការគាំទ្រនៅតែរក្សាបានដូចដើម៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន