ជីវិតកម្សាន្ដ
អតីតស្វាមី Zhao Liying បដិសេធការចោទប្រកាន់ដែលនាំស្រីទៅដេកនៅផ្ទះ
តារាសម្ដែង Feng Shaofeng អតីតស្វាមីរបស់តារាសម្ដែងចិន Zhao Liying បានច្រានចោលការអះអាងដែលថាលោកនាំស្រីស្នេហ៍ដល់ទៅពីរនាក់ ទៅដេកពេញមួយយប់នៅឯគេហដ្ឋានរបស់លោក។ យោងតាម Sinchew នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារគ្រប់គ្រងរបស់គាត់កាលពីថ្ងៃអាទិត្យ តារាប្រុសរូបនេះថា “ព័ត៌មានគឺមិនពិត ហើយខ្ញុំសង្ឃឹមថាមនុស្សនឹងឈប់បង្កើតរឿងអំពីខ្ញុំ” ។

ទោះបីជាមានការបដិសេធក៏ដោយ Shaofeng មិនបានផ្តល់នូវព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់ស្ត្រីទាំងពីរនាក់ ឬលក្ខណៈនៃដំណើរទស្សនកិច្ចរបស់ពួកគេ ដែលនាំឲ្យមានការរំពឹងទុកជាបន្តបន្ទាប់ថានេះគឺជាព័ត៌មានពិតប្រាកដ។
ទន្ទឹមនោះទៀតសោត ការចោទប្រកាន់នេះបានកើតឡើងបន្ទាប់ពី paparazzi បានរាយការណ៍ថា បានឃើញ តារាសម្ដែងកូនមួយរូបនេះត្រឡប់ទៅផ្ទះឯកជនរបស់គាត់ជាមួយនឹងស្ត្រីពីរនាក់ បន្ទាប់ពីដើរលេងមួយយប់នៅបារមួយកាលពីចុងខែមេសា។ យោងតាមសេចក្តីរាយការណ៍ ស្ត្រីទាំងនោះបានស្នាក់នៅផ្ទះរបស់គាត់មួយយប់ ហើយមិនបានចាកចេញទេ រហូតដល់រសៀលថ្ងៃបន្ទាប់ ដោយស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងនោះ បានត្រឡប់ទៅផ្ទះរបស់លោក Shaofeng ម្តងទៀតនៅល្ងាចនោះ។
Feng Shaofeng បច្ចប្បន្ននេះលោកមានអាយុ ៤៦ ឆ្នាំ គឺជានិស្សិតបញ្ចប់ការសិក្សានៅសាលា Shanghai Theatre Academy ហើយបានចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តតាំងពីឆ្នាំ១៩៩៨។ គាត់បានល្បីល្បាញជាមួយនឹងតួនាទីរបស់គាត់នៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០១១ “Palace” ។ ក្រោមក គាត់បានរៀបការជាមួយ Zhao Liying អាយុ ៣៧ ឆ្នាំក្នុងឆ្នាំ ២០១៨ ហើយប្តីប្រពន្ធនេះបានលែងលះគ្នាជាសាធារណៈនៅឆ្នាំ ២០២១។ ចាប់តាំងពីពួកគេបែកគ្នាមក កូនប្រុសរបស់ពួកគេបានរស់នៅជាមួយគ្រួសាររបស់ខាង Feng Shaofeng ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតស្វាមី Zhao Liying ត្រូវគេប្រទះឃើញនាំស្រី ស្នេហ៍ ២ នាក់ទៅគេងផ្ទះផ្ទាល់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


