ជីវិតកម្សាន្ដ
អតីតស្វាមី Zhao Liying ត្រូវគេប្រទះឃើញនាំស្រី ស្នេហ៍ ២ នាក់ទៅគេងផ្ទះផ្ទាល់ខ្លួន
តារាសម្ដែងចិន Feng Shaofeng ដែលធ្លាប់រៀបការជាមួយតារាសម្ដែងល្បីឈ្មោះ Zhao Liying ត្រូវបានគេឃើញបណ្ដើរនារីវ័យក្មេង២នាក់ ហើយនាំពួកគេទៅលំនៅដ្ឋានផ្ទាល់ខ្លួនបាត់ដល់មួយយប់ ដែលនេះរិតតែធ្វើឲ្យមហាជនមានការមិនចូលចិត្តលើរូបលោកកាន់តែធ្ងន់លើសមុនទៀត។
លើសពីនេះទៀតដែរ របាយការណ៍ពី Sinchew បានបង្ហាញថា paparazzo បានថតរូបអ្នកបើកឡានរបស់ Feng Shaofeng ដែលត្រសងស្ត្រីពីរនាក់កំពុងធ្វើដំណើរទៅកាន់បារមួយកន្លែងដែលរូបលោក និងមិត្តភក្តិជិតស្និតកំពុងប្រារព្ធនៅចុងខែមេសា។ ក្រោយការប្រមូលផ្តុំគ្នា គេឃើញស្ត្រីទាំងនេះចូលក្នុងរថយន្តរបស់តារាសម្ដែងប្រុសរូបនេះ បន្ទាប់មកទើបឃើញធ្វើដំណើរទៅកាន់លំនៅដ្ធានរបស់ Feng Shaofeng តែម្ដង។
នៅថ្ងៃបន្ទាប់ Feng Shaofeng បានចាកចេញពីផ្ទះរបស់គាត់តែម្នាក់ឯងទៅជួបមិត្តភក្តិ ចំណែកស្ត្រីពីរនាក់ដែលគាត់បាននាំមកផ្ទះមិនបានចាកចេញរហូតដល់ល្ងាច។ ក្រោយពេលយប់ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនោះបានត្រឡប់ទៅលំនៅឋានរបស់ Shaofeng វិញ។
សូមបញ្ចាក់ដែរថា Feng Shaofeng អាយុ ៤៦ ឆ្នាំ គឺជាអតីតនិស្សិតនៃសាលា Shanghai Theatre Academy ហើយបានចូលប្រឡូកក្នុងវិស័យសម្តែងក្នុងឆ្នាំ ១៩៩៨ ។ គាត់ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយបន្ទាប់ពីតួនាទីរបស់គាត់នៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០១១ “Palace” ។ តារាសម្ដែងប្រុសរូបនេះ បានរៀបការជាមួយ Zhao Liying ក្នុងឆ្នាំ ២០១៨ ។ ប្តីប្រពន្ធនេះបានប្រកាសលែងលះគ្នាជាសាធារណៈនៅឆ្នាំ ២០២១ ចាប់តាំងពីការបែកគ្នារបស់ពួកគេមក កូនប្រុសរបស់ពួកគេបានស្ថិតនៅក្រោមការមើលថែរបស់គ្រួសារ Feng ទាំងអស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វេនសឹងតែស្រឡាំងកាំង ក្រោយឃើញតារាហុងកុង Carina Lau បញ្ចេញសម្រស់ធម្មជាតិសុទ្ធសាធ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


