ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត ចាត់ទុកអ្នកសិល្បៈជាអ្នកបង្កើតស្នាមញញឹម និងជាគំរូល្អរបស់សង្គម
តារាចម្រៀងចាស់វស្សាឧកញ៉ា ខេមរៈ សិរីមន្ត បានចេញមកពន្យល់នូវអត្ថន័យនៃអ្នកសិល្បៈ ខណៈលោកក៏បានចាត់ទុកថាអ្នកសិល្បៈជាអ្នកបង្កើតស្នាមញញឹមក្តីស្រលាញ់ និងជាគំរូល្អរបស់សង្គមផងដែរ។

តាមរយៈខ្លឹមសារតារាចម្រៀងងារជាឧកញ៉ាលោក ខេមរៈ សិរីមន្ត នេះបានធ្វើឲ្យអ្នកគាំទ្រលោកមួយចំនួនយល់ស្របចំពោះមតិលើកឡើងរបស់លោក ខេមរៈ សិរីមន្ត ប៉ុន្តែដោយឡែកពីនេះក៏មានមតិខ្លះបានគិតថាការលើកឡើងនេះមិនមែនជានិយមន័យសិល្បៈករទេ ។
លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា “និយមន័យនៃអ្នកសិល្បៈ (អ្នកសិល្បៈជាអ្នកបង្កើតស្នាមញញឹម ក្ដីស្រលាញ់ និងជាគំរូល្អរបស់សង្គម មិនបំពានសិទ្ធអ្នកដទៃជាដាច់ខាត នោះទើបជាអ្នកសិល្បៈពិតប្រាកដ)បើគ្មានចំណុចនេះនៅក្នុងខ្លួនទេសូមកុំបន្លំធ្វើជាអ្នកសិល្បៈ“។
ទន្ទឹមគ្នានេះក៏មានម្ចាស់គណនីហ្វេសប៊ុកបានបញ្ចេញមតិទៅកាន់លោក ខេមរៈ សិរីមន្ត វិញថា «អ្វីដែលបងលើកមកនេះវាមិនមែនជានិយមន័យសិល្បៈករទេ។ វាជាកិច្ចរបស់សិល្បករ។ លក្ខណៈរបស់សិល្បករគឺ៤ យ៉ាង,១. មានចំណេះ និងជំនាញជាលក្ខណៈ, ២.ច្នៃ ប្រឌិតបន្ថែមថែរក្សា និងស្រាវជ្រាវជាកិច្ច, ៣.មានមនសិការជាហេតុជិត, ៤.មាន fansជាទ្របាត»។

ម្ចាស់គណនីរូបនេះបានបន្ថែមថា ប៉ុន្តែដើម្បីក្លាយជាសិល្បៈករមួយរូបដែលចាត់ទុកថាជាបុគ្គលជាគំរូត្រូវមានចិត្តដូចម្ដេច? សំណួរនេះទុកឱ្យបងជាសិល្បៈករជាអ្នកឆ្លើយ, សូមអរគុណ!។ មានការលើកឡើងបន្ថែមដែរថា ការគោរពគ្នាជារឿងល្អបំផុត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


