ជីវិតកម្សាន្ដ
មិនចង់ឃើញវប្បធម៌តែស្ករ វប្បធម៌ជេរប្រមាថ លីម តិចម៉េង ព្រមាន block អ្នករិះគន់ខ្លួន
តារាចម្រៀងលោក លីម តិចម៉េង បានចេញការព្រមានដល់អ្នកគាំទ្រ ឬមិត្តភក្តិនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា លោកនឹងប្រើវិធានការ block ចំពោះអ្នកដែលរិះគន់ខ្លួន ក្រោមមូលហេតុមិនចង់ឃើញវប្បធម៌តែស្ករ វប្បធម៌ជេប្រមាថជាដើម។

ការលើកឡើងរបស់លោក លីម តិចម៉េង ដែលជាតារាចម្រៀងកំពុងពេញនិយមសម្រាប់មិត្តៗយុវ័យ ខណៈកន្លងមកតែងមានបុគ្គលមួយចំនួនចូលបញ្ចេញមតិដោយខ្វះការពិចារណា ឬជាការរិះគន់មកលើលោកជាដើម។ម្យ៉ាងទៀតកាលពីកន្លងទៅ តិចម៉េង ក៏ធ្លាប់ចាត់ទុកថា សីលធម៌ គុណធម៌ ការយល់ដឹងខ្មែរមួយចំនួននៅមានភាពទន់ខ្សោយ។
តាមរយៈខ្លឹមសារដែលតារាវ័យក្មេងរូបនេះលើកឡើងបានបញ្ជាក់ថា «ចូលComments បែបភ្លាវៗ ជាន់ ជេ ប្រមាថ មើលងាយ ទាំងមិនដឹងក្បាល ឬកន្ទុយ បែងចែកមិនដាច់ពីវត្ថុបំណង អ៊ីចឹងយើងកុំឈ្លោះ កុំតបតែ block ចោលតែម្តងអត់ខុសណាបងប្អូនយើង? ខ្លាចខុសទៀត»។

លោក លីម តិចម៉េង បានប្រាប់ពីហេតុផលទៀតថា ការធ្វើបែបនេះដោយសារមិនចង់ឃើញវប្បធម៌តែស្ករ វប្បធម៌ជាន់ជេ មិនចង់ឃើញសូម្បីតែអូសកាត់(សុំទោស)។ លោកថា ខំរៀនខំតាមដានជំងឺស៊ីចុកដេកឲ្យគ្រប់គ្រាន់ទើបជាពាក្យត្រូវនិយាយបើអាណិត។

តារាចម្រៀងវ័យក្មេង លីម តិចម៉េង បន្ទាប់ពីក្លាយជាម្ចាស់ពានបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រទស្សនិកជន មានការកើនឡើងជាបន្តបន្ទាប់ពិសេសតាមរយៈការឡើងច្រៀងលើឆាកម្តងៗមានអ្នកទៅច្រើនគួរសម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


