ជីវិតកម្សាន្ដ
G-Devith ស្រក់ទឹកភ្នែកមោទនភាពចំពោះប្អូនស្រី ជោគជ័យចេញទៅបន្តការសិក្សាក្រៅប្រទេស
តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ហៅ G-Devithបានសម្តែងក្តីមោទនភាពយ៉ាងខ្លាំង ខណៈដែលប្អូនស្រីបង្កើតជោគជ័យក្នុងការសិក្សា នឹងបន្តចេញទៅរៀននៅក្រៅប្រទេសថ្នាក់អនុបណ្ឌិត។

ប្រាកដណាស់ស្របពេលអាជីពសិល្បៈ បោះជំហ៊ានទៅមុខដោយភាពរលូនគួរជាទីមោទនៈនេះដែរតារា ចម្រៀងខ្ពស់ស្រលះលោក ជី ដេវីត បានទម្លាយឲ្យដឹងថា ការសម្រេចចិត្តរបស់លោកកាលពី ១៣ឆ្នាំមុនជាការសម្រេចចិត្តដ៏អស្ចារ្យបំផុតក្នុងជីវិត ដែលថ្មីៗនេះលោកក៏បានបង្ហាញក្តីរំភើបក្រោយប្អូនស្រីបង្កើតទទួលបានឱកាសទៅសិក្សាបន្តថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិក។
ជាថ្មីម្តងទៀត នាឱកាសជូនដំណើរប្អូនស្រីឡើងយន្តហោះទៅសិក្សានៅអាមេរិក G-Devith បានលើកឡើងថា
“ខ្ញុំរីករាយចំពោះដំណើរផ្សងព្រេងជីវិត បងប្អូនយើងទាំងពីរដូចរឿងប្រលោមលោកយ៉ាងហោចណាស់អ្នកបានធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកដោយមោទនភាពអរគុណសម្រាប់ពាក្យសន្យា ខ្ញុំសូមជូនពរឲ្យដំណើរផ្សងព្រេងលើដែនដីថ្មីរបស់អ្នកប្រកបដោយជោគជ័យ“។

តារាចម្រៀងរ៉េបលោក G-Devith បានបញ្ជាក់ទៀតថា ដុះខាត់ចំណេះវិជ្ជារបស់អ្នកហើយវិលត្រលប់មកជួយមាតុភូមិយើងវិញ។ គេចាំបានថា កន្លងមក G-devith លើកឡើថា “អបអរសាទរNgounChan Dariya ចាប់ឱកាសបន្តយកបណ្ឌិតហើយត្រឡប់មកបម្រើមាតុភូមិយើងវិញ”។
លោកនិយាយបន្ថែមថា អ្នកបានធ្វើឲ្យការម្រេចចិត្តរបស់ខ្ញុំកាលពី ១៣ឆ្នាំមុនជាការសម្រេចចិត្តដ៏អស្ចារ្យបំផុតក្នុងជីវិតខ្ញុំនេះបងប្រុសមានមោទកភាពណាស់អរគុណដែលគោរពពាក្យសន្យាដោយឆន្ទៈដ៏ខ្ពង់ខ្ពស់បំផុត៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ