ជីវិតកម្សាន្ដ
ជិតមួយឆ្នាំ រឿងអាស្រូវគេចពន្ធ Song Zuer ពុំទានដោះស្រាយរួច ខណៈទំហំទឹកប្រាក់តិចបំផុត
កាលពីថ្ងៃទី២៧ ខែសីហា Sohu បានរាយការណ៍ដោយចែករំលែកលទ្ធផលនៃការស៊ើបអង្កេតលើករណីគេចពន្ធរបស់តារាសម្តែងស្រី Song Zuer ជិតមួយឆ្នាំហើយបន្ទាប់ពីរូបនាងបានប្រើវិធីជាច្រើនគេចពីច្បាប់របស់ប្រទេសចិន។ ជាពិសេស ដើម្បីគេចពីចំនួនលុយ ១.៤ លានយ័ន នាងត្រូវបានផាកពិន័យឲ្យបង់ពន្ធពេញ និងបន្ថែម ១.២៩ លានយ័នក្នុងថ្លៃបង់យឺត ដែលចំនួនសរុបទឹកប្រាក់ដែលត្រូវបង់គឺ ២.៧១ លានយន់ប៉ុណ្ណោះ។
បន្ទាប់ពីទស្សនិកជនចិបានដឹងនូវទំហំទឹកប្រាក់ដែលនាងជំពាក់រដ្ធ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែចំនួនទឹកប្រាក់ដែល Song Zuer បង់ មិនមែន ៤៥ លានយន់ (ជាង ៦.១ លានដុល្លារអាមេរិក) ដូចការលើកឡើងរបស់នាងកន្លងមកទេ។
មិនត្រឹមប៉ុណ្ណឹងទេ តួស្រីក្នុងរឿង “Prelude of Lotus Lantern” រកចំណូលបានរាប់រយលានយ័នក្នុងមួយឆ្នាំៗ ប៉ុន្តែគេចពន្ធក្នុងចំនួនតិចតួច បើធៀបនឹងប្រាក់ចំណូលរបស់នាង ដែលនេះបានធ្វើឲ្យនាងបាត់បង់អាជីព និងខូចកេរ្តិ៍ឈ្មោះចោលឥតអំពើ។ ប៉ុន្តែវាក៏នេះមិនមែនជាលើកទីមួយទេ ដែលតារាសម្ដែងស្រីចិនរូបនេះគេចពន្ធ នាងបានប្រព្រឹត្តខុសច្បាប់ចំនួនបីដងមកហើយ។
តាមពិតទៅ Song Zuer រកចំណូលបានច្រើន ដោយសារតែនាងចាប់អាជីពសម្ដែងតាមពីវ័យកុមារម៉្លេះ ហើយបច្ចុប្បន្ននាងគឺជាតារាស្រីដ៏មានដ៏មានសក្តានុពលបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២២ ទឹកប្រាក់សរុបដែលរូបនាងរកបានគឺ ៣១៧លានយ័ន ដែលក្នុងនោះនាងរក្សាទុក ១៩០លានយន់ ហើយក្រុមហ៊ុនគ្រប់គ្រងរក្សាបាន ១២៧ លានយ័ន។ ជារឿយៗសិល្បករចិនត្រូវបង់ពន្ធរហូតដល់ ៤០-៥០% ដូច្នេះតារាស្រីរូបនេះត្រូវបង់ពន្ធចំនួន ១៣៥ លានយ័ន។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងក្លាយជាការផ្តោតអារម្មណ៍នៃការពិភាក្សាអំពីការគេចពន្ធ ការិយាល័យតំណាងរបស់ Song Zuer បានប្រកាសថា តារាស្រីរូបនេះមិនបំពានច្បាប់ និងមិនត្រូវបានផ្តន្ទាទោសពីបទគេចពន្ធឡើយ។ នាងក៏បានបដិសេធការចោទប្រកាន់ខាងលើដូចគ្នា។ ប៉ុន្តែប្រតិកម្មរបស់នាងត្រូវបានគេចាត់ទុកថា យឺតពេលទៅហើយ នៅពេលដែលសំណុំរឿងគេចពន្ធបានផ្ទុះឡើងជិតមួយឆ្នាំ ហើយទើបតែពេលនេះតារាស្រីរូបនេះបានចេញមុខប្រឆាំងតបតវិញ។
បន្ថែមពីនេះទៀត អាកប្បកិរិយាគេចពន្ធរបស់ Song Zuer គឺស្រដៀងទៅនឹងតារាចិនជាច្រើនផ្សេងទៀតក្នុងហេតុផល បង្កើតក្រុមហ៊ុនឯកជនដើម្បីបែងចែកប្រាក់បំណាច់ បន្ទាប់មកទាញយកផលប្រយោជន៍ពីចន្លោះប្រហោងក្នុងច្បាប់ បំប្លែងពីចំណូលអាជីវកម្មទៅជាចំណូលផ្ទាល់ខ្លួន។ ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន Song Zuer បានបង្កើតឡើង និងវិនិយោគនៅក្នុងក្រុមហ៊ុនចំនួន ៤ ផ្សេងៗគ្នា។ ក្រុមហ៊ុនទាំងបីបានដំណើរការតែមួយរយៈខ្លីប៉ុណ្ណោះ ហើយបន្ទាប់មកត្រូវបានរំលាយ។ បច្ចុប្បន្ននេះ តារាស្រីរូបនេះ មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ។ ការដកក្រុមហ៊ុនដែលពាក់ព័ន្ធត្រូវបានចាត់ទុកថាជាសកម្មភាពលុបបំបាត់ការបំពានច្បាប់។
ទន្ទឹមនោះទៀតដែរ រឿងអាស្រូវរបស់ Song Zuer បានធ្វើឲ្យដៃគូរខាតបង់ជាង ១ពាន់លានយន់។ នាងគឺជាស្ត្រីនាំមុខគេក្នុងគម្រោងធំៗជាច្រើន ជាមួយនឹងការចំណាយវិនិយោគខ្ពស់សម្រាប់ក្រុមហ៊ុនឈានមុខគេជាច្រើនដូចជា iQIYI, Tencent, Chinh Ngo Duong Quang ។ គម្រោងភាពយន្តនីមួយៗ ត្រូវចំណាយពេលរាប់ឆ្នាំដើម្បីអនុវត្ត។ ក្នុងចំណោមនោះ ភាពយន្ត The Stoop ត្រូវបានអ្នកដឹកនាំរឿង Dang Khoa រៀបចំអស់រយៈពេល ៤ ឆ្នាំ។ នេះក៏ជាគម្រោងដំបូងដែលក្រុមហ៊ុនរបស់លោកផលិតដោយខ្លួនឯង ប៉ុន្តែបច្ចុប្បន្នកំពុងប្រឈមនឹងហានិភ័យដែលនឹងត្រូវរក្សាទុកជាអចិន្ត្រៃយ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Joey Wong លែងជាប់ឈ្មោះជាស្រីស្អាតដាច់គេហើយ បន្ទាប់ពីទស្សនិកជនឃើញមុខមាត់ពិតនាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


