ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ បង្ហាញឆន្ទៈ ដាច់ខាតមិនទទួលផ្សព្វផ្សាយល្បែងស៊ីសង និងគ្រឿងស្រវឹង
តារាសម្តែង និងជាគ្រូគុនល្បុក្កតោរូបស្រស់ កញ្ញា ពេជ្រ ចរណៃ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ដាច់ខាតនាងមិនទទួលយកការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសង និងគ្រឿងស្រវឹងនោះទេ ទោះបីក្នុងតម្លៃថ្លៃយ៉ាងណាក៏ដោយ។

កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា នាងបានតាំងចិត្តតាំងពីដំបូងរួចហើយថា ទោះបីជាល្បីមានកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈ ដាច់ខាតមិនទទួលការផ្សព្វផ្សាយល្បែងស៊ីសង និងគ្រឿងស្រវឹងទេ ខណៈកន្លងមកមានគេទាក់ទង ដើម្បីចូលរួមផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងផងដែរ។
តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានសង្កត់ធ្ងន់ថា «ខ្ញុំមានឆន្ទៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការមិនទទួលផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងល្បែងស៊ីសងឡើយ ព្រោះវាជារឿងមិនល្អសម្រាប់សង្គមទេ ហើយអ្វីដែលខ្ញុំចង់ធ្វើនៅពេលនេះគឺការចូលរួមលើកស្ទួយវប្បធម៌ អរិយធម៌ គុនល្បុក្កតោ និងសិល្បៈយើងឲ្យកាន់តែល្បីរន្ទឺទៅកាន់ពិភពលោក»។

ជាការពិតគេកត់សម្គាល់ថា កន្លងមកនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្តែង ពេជ្រ ចរណៃ គឺមិនដែលបង្ហោះពាក់ព័ន្ធនឹងការលេងល្បែងស៊ីសង ឬ ពិសាគ្រឿងស្រវឹងឡើយ ផ្ទុយមកវិញនាងតែងតែបញ្ចេញសារដាស់តឿន និងបំផុសឲ្យចៀសឆ្ងាយពីការលេង និងពិសាគ្រឿងស្រវឹងជាដើម។
សូមបញ្ជាក់ថា កាលពីកន្លងមក ធ្លាប់មានតារាសម្តែងជើងចាស់ល្បីឈ្មោះ គឺ លោក សាវិន ហ្វីលីព និងអ្នកនាង ខាត់ សុឃីម ក៏ប្រកាសឆន្ទៈដាច់ខាតមិនទទួលផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងឡើយ។ ទង្វើនេះ កំពុងទទួលបានការគាំទ្រ និងសរសើរពីសំណាក់មហាជនដែលជាគំរូដ៏ល្អសម្រាប់សង្គម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


