ជីវិតកម្សាន្ដ
Hyun Bin ថា ភាពជោគជ័យរបស់លោក គឺមានភរិយានៅពីក្រោយ
តារាសម្តែងកូរ៉េខាងត្បូង Hyun Bin បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភរិយា គឺតារាសម្តែង Son Ye Jin ដោយបានគូសបញ្ជាក់ពីការយល់ដឹង និងការលើកទឹកចិត្តរបស់នាងគឺជាកត្តាសំខាន់សម្រាប់អាជីពរបស់គាត់កាន់តែជោគជ័យនាពេលនេះ។
យោងតាមសារព័ត៌មាន Chinatimes បានឲ្យដឹងថា Hyun Bin ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯការបញ្ចាំងភាពយន្ត Harbin នៅមហោស្រពភាពយន្តអន្តរជាតិ Toronto ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍អន្តរជាតិកាលពីថ្ងៃចន្ទ។
នៅពេលដែលត្រូវបានសួរអំពីភរិយារបស់គាត់មានចំពោះអាជីពរបស់គាត់ ក្នុងអំឡុងពេលសម្ភាសន៍លើកម្រាលព្រំក្រហម Hyun Bin បាននិយាយថា «យើងទាំងពីរគឺជាតារាសម្តែង ដូច្នេះនាងយល់ និងយល់ពីចិត្តខ្ញុំ។ ការយល់ និងការយល់ចិត្តពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ខ្ញុំដឹងគុណចំពោះវត្តមានរបស់នាងនៅក្នុងជីវិតរបស់ខ្ញុំ នាងលើកទឹកចិត្តខ្ញុំគ្រប់យ៉ាងដែលខ្ញុំបានធ្វើ»។
ថ្វីដ្បិតតែភរិយាមិនអាចចូលរួមព្រឹត្តិការណ៍នេះជាមួយស្វាមី ដោយសារតែរវល់ថតភាពយន្តថ្មីក៏ពិតមែន។ ប៉ុន្តែការលើកឡើងរបស់ Hyun Bin អំពីប្រពន្ធ បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងពេញនិយមនៅលើ Weibo ស្របពេលដែលអ្នកគាំទ្រសរសើរពីទំនាក់ទំនងរបស់ពួកគេថាស្មោះត្រង់ និងស្រលាញ់គ្នាខ្លាំងលើសអ្វីទាំងអស់។

ក្នុងនោះផងដែរ មានមតិជាច្រើនបានលើកឡើងអំពីគូស្វាមីភរិយានេះថា នៅពេលពួកគេបានឮពាក្យទាំងនោះមានអារម្មណ៍កក់ក្ដៅណាស់ ហើយក្ដីស្រឡាញ់របស់ Hyun Bin ចំពោះភរិយាបង្ហាញឲ្យឃើញនៅលើទឹកមុខ និងពួកគេគឺជាការផ្គូផ្គងគ្នាយ៉ាងល្អឥតខ្ចោះទាំងរូបរាង ទេពកោសល្យសម្ដែង និងកិត្តិនាម។
ដោយឡែក ក្នុងអំឡុងពេលព្រឹត្តិការណ៍ខែកក្កដា Son Ye Jin បានបង្ហាញពីក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់នាងចំពោះស្វាមីដោយពណ៌នាថា គាត់មានភាពស្មោះត្រង់ ហេតុផល សុភាព និងអាចទុកចិត្តបាន។ នាងក៏បានចែករំលែកថា នាងធ្លាប់តស៊ូបំបែកការងារពីជីវិតផ្ទាល់ខ្លួន ដោយក្នុងរយៈពេលពីរឆ្នាំមកនេះ នាងបានផ្តោតទៅលើខ្លួនឯងកាន់តែច្រើន ដោយបានប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ ដូចជាអាពាហ៍ពិពាហ៍ ការសម្រាលកូន និងការចិញ្ចឹមកូនប្រុស ដែលនោះជាហេតុផលនាំឲ្យនាងមានសុភមង្គលក្នុងជីវិតសាមញ្ញប្រចាំថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ាកយីហោបរទេសឆ្លាតខ្លាំង ធ្វើទីផ្សារលើតារា K-pop ដោយសារសម្លឹងឃើញអ្នកគាំទ្រទូទាំងពិភពលោក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


