ជីវិតកម្សាន្ដ
ផលិតករ Kim Kwang Soo ប្រាប់ការពិតនៅពីក្រោយការ Bully លើក្រុម T-ara
ផលិតករ Kim Kwang Soo ដែលត្រូវបានគេស្គាល់ថាជា Midas touch of the entertainment industry ឬជាបុគ្គលនៅពីក្រោយការចាប់ផ្តើមដំបូងរបស់តារាសម្តែង Lee Mi Yeon តារាចម្រៀង Jo Sung Mo, Davichi និងក្រុម T-ara នាពេលថ្មីៗនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងវីដេអូមួយសម្រាប់ភាគទី៨ ក្នុងរដូវកាលទី៣ នៃកម្មវិធីបង្ហាញការពិតរបស់ MBN Let’s GO។
ពិធីករ Ahn Jung Hwan និង Hong Hyun Hee បានសួរលោក Kim Kwang Soo អំពីពាក្យចចាមអារ៉ាមផ្សេងៗ រួមទាំងថា តើគាត់ធ្លាប់ណាត់ជួបជាមួយសិល្បកររបស់គាត់ដែរឬទេ។ ប៉ុន្តែបុរសរូបនេះពុំឆ្លើយតបត្រង់ៗទេ បែរជានាំពិធីករនិយាយលេងសើចនឹងរឿងផ្សេងវិញ។
លើសពីនេះ នៅចុងបញ្ចប់វីដែអូ ពួកគេបានលើកឡើងនូវភាពចម្រូងចម្រាសនៃការសម្លុតដ៏អាក្រក់លើក្រុម T-ara ហើយ Kim Kwang Soo បានបង្ហាញថាមិនមានរឿងបែបនេះកើតឡើងទេ ហើយគ្រប់យ៉ាងគឺសុទ្ធតែចង់ឲ្យតារាដែលខ្លួនខំត្រួសត្រាយទៅមុខ មានអនាគតតែប៉ុណ្ណោះ។
ទន្ទឹមគ្នានោះដែរ វាក៏មានពាក្យចចាមអារ៉ាមដ៏គួរឲ្យខ្លាចមួយផងដែរ ដែលពាក្យចចាមអារ៉ាមដ៏យូរអង្វែងរបស់ Kim Kwang Soo ត្រូវបានចោទប្រកាន់ថាបានវាយប្រហារ Kim Jong Kook ក្នុងអំឡុងពេលហ្វឹកហាត់របស់គាត់។ ឆ្លើយតបនឹងសំណួររបស់ពិធីករ លោកថាមិនមែនជាការពិតទេ គ្រប់យ៉ាងនៅលើផ្លូវសិល្បៈត្រូវមានតែភាពលំបាកមកមុន ទើបគ្រប់គ្នាទទួលបានជោគជ័យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


