Connect with us

ជីវិតកម្សាន្ដ

Ju Ji Hoon វិះនឹងអស់អនាគតដោយសារគ្រឿងញៀន តែដឹងកំហុសទាន់ ទើបល្បីឈ្មោះវិញ

បានផុស

នៅ

ឧស្សាហកម្ម​កម្សាន្ត​របស់​កូរ៉េ​មាន​សភាព​យ៉ាប់យ៉ឺន បើ​អ្នកសិល្បៈ​ពាក់ព័ន្ធ​រឿង​អាស្រូវ ជាពិសេសការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ នោះ​នឹង​ពិបាក​ណាស់​ក្នុង​ការ​មាន​ឱកាស​វិល​ចូល​សិល្បៈ​វិញ​។​​ យ៉ាងណាក៏ដោយ រឿងរ៉ាវរបស់ Ju Ji Hoon គឺជាការលើកលែងដ៏កម្រមួយ ដោយសារតែតារាប្រុសរូបនេះបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវដ៏ធំមួយកាលពីអតីតកាល ប៉ុន្តែបច្ចុប្បន្នលោកបែរជាក្លាយតារាដ៏មានឥទ្ធិពល និងត្រូវបានស្វែងរកក្នុងឧស្សាហកម្មកម្សាន្តទៅវិញ។

សម្រាប់ទស្សនិកជនជាច្រើនដែលចូលចិត្តរឿងភាគ Ju Ji Hoon គឺជាឈ្មោះមួយដែលមិនចំឡែកនោះទេ ព្រោះគាត់បានដើរតួជា ព្រះអង្គម្ចាស់ Lee Shin ក្នុងរឿង Princess Hours រួមជាមួយនឹងតារាសម្តែង Yoon Eun Hye ។ នៅពេលដែលអាជីពរបស់គាត់កំពុងកើនឡើង តារាសម្តែងបែរជាត្រូវត្ជាប់នៅក្នុងរឿងអាស្រូវទាក់ទងនឹងគ្រឿងញៀនក្នុងឆ្នាំ ២០០៩ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ និង ១ឆ្នាំនៃការសាកល្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលគាត់ត្រូវបានដោះលែង Ju Ji Hoon​ បានចូលបម្រើកងទ័ពដោយសង្ឃឹមថាពេលវេលានឹងធ្វើឲ្យអ្នកទស្សនាស្ងប់ស្ងាត់បន្តិច ហើយបំភ្លេចកំហុសរបស់គាត់កាលពីអតីតកាល។ បន្ទាប់ពីនោះមក តារារូបនេះក៏ត្រលប់មកសម្តែងវិញជាបណ្តើរៗ ប៉ុន្តែភាពយន្តដែលលោកបានចូលរួមនោះ មិនបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះទេ។

ទស្សនិកជនកូរ៉េពិតជាតឹងតែងខ្លាំងជាមួយសិល្បករពាក់ព័ន្ធរឿងអាស្រូវ ពិសេសគ្រឿងញៀន ធ្វើឲ្យផ្លូវរបស់តារារូបនេះ កាន់តែលំបាក ហើយសូម្បីតែឱកាសនៃការរស់ឡើងវិញនៃអាជីពរបស់គាត់ក៏ស្ដួចស្តើងដែរ។

មានតែក្នុងឆ្នាំ ២០១៥ ប៉ុណ្ណោះដែលតួនាទីរបស់គាត់នៅក្នុងរឿង Mask បានជួយគាត់ទាក់ទាញការចាប់អារម្មណ៍ម្តងទៀត។ ចាប់តាំងពីពេលនោះមក លោកបានចូលរួមក្នុងការងារជាច្រើនដូចជា៖ Asura, Along with the Gods, The Spy Gone North, Kingdom. ជាមួយនឹងទេពកោសល្យសម្ដែង និងរូបរាងល្អកាន់តែខ្លាំង Ju Ji Hoon​ទទួលបានតំណែងរបស់គាត់ជាបណ្តើរៗ។ មុខតំណែងនៅក្នុងឧស្សាហកម្មកម្សាន្ត ហើយបច្ចុប្បន្នជាមុខមាត់មួយដែលស្វែងរកការចាប់អារម្មណ៍ពីកម្មវិធីកូរ៉េ។

បន្ទាប់ពីមានរឿងអាស្រូវនាពេលកន្លងមក តារាប្រុសរូបនេះបានដឹងពីមេរៀនដ៏មានតម្លៃ ហើយបានប្រឹងប្រែងប្រើប្រាស់ទេពកោសល្យរបស់ខ្លួន​ ដើម្បីកែកំហុស។ នៅឯកម្មវិធី Blue Dragon Awards លើកទី៣៩ Ju Ji Hoon ត្រូវបានផ្តល់កិត្តិយសក្នុងប្រភេទតារាដែលមានប្រជាប្រិយបំផុត។

ទាក់​ទង​នឹង​រឿង​ស្នេហា Ju Ji Hoon ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាបុរស​ទោល​ ក្នុង​វិស័យ​កម្សាន្ត​កូរ៉េ។ រហូតមកដល់ពេលនេះ មនុស្សតែម្នាក់គត់ដែលគាត់បានណាត់ជួបជាសាធារណៈគឺ Son Ga-in សមាជិកក្រុមចម្រៀងស្រី Brown Eyed Girls ប៉ុន្តែទំនាក់ទំនងនេះបានបញ្ចប់បន្ទាប់ពី ៣ ឆ្នាំ។ ចាប់តាំងពីពេលនោះមក លោកមិនបានប្រកាសពីទំនាក់ទំនងអ្វីទៀតទេ។

និយាយពីជីវិតស្នេហា តារាប្រុសរូបនេះបានសារភាពថា ខ្លួននៅតែមានកង្វល់ជាច្រើន មិនប្រាកដថាស័ក្តិសមនឹងតួនាទីជាស្វាមី និងឪពុកឬយ៉ាងណានោះទេ។ សម្រាប់គាត់ សុភមង្គលដ៏ធំបំផុតនាពេលនេះ គឺការលះបង់ខ្លួនឯងក្នុងការសម្ដែង ដូច្នេះហើយជីវិតរៀបការនៅឆ្ងាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​មុន​លាចាក​លោក​ក្នុង​វ័យ​៣៩ឆ្នាំ Song Jae Rim ​បង្ហោះរូបភាពចុងក្រោយមួយសន្លឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម