ជីវិតកម្សាន្ដ
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
ទីបំផុត បេក្ខភាពប្រឡងកម្មវិធីចម្រៀងរ៉េប Rapper Fighter លោក LO MA បានចេញមុខសុំទោសជាសាធារណ: បន្ទាប់មានការរិះគន់ និងមានការពេញចិត្តពីសំណាក់ម្ចាស់ដើម Zedes ជុំវិញការលួចចម្លងប៉ារ៉ូលបទដើមទៅប្រកួតខ្លួនឯង។

ការចេញមុខសុំទោសពីសំណាក់បេក្ខជនខាងលើនេះ ខណ:ដែលលោក Zedes ដែលគេស្គាល់ជាបេក្ខជន Top 2 កម្មវិធី The Rapper Cambodia រដូវកាលទី១ បានធ្វើការរិះគន់ដោយចំៗថា បេក្ខជនឈ្មោះ LO MA បានយកបារ៉ូលចម្រៀងរបស់លោកទៅច្រៀងក្នុងការប្រកួត ដោយមិនបានសុំការអនុញ្ញាត កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ២០២៤ ក្នុងវគ្គ Fighter Spirit សប្តាហ៍ទី៦។
លោក Zedes បានលើកឡើងថា “បទដែលខ្ញុំធ្វើវាអស់ពេលជិត ៤ឆ្នាំត្រូវបានបុគ្គលម្នាក់នេះ “LO MA” បំផ្លាញដោយយកប៉ារ៉ូលពីបទខ្ញុំ ទៅដាក់ក្នុងបទប្រឡងរបស់ខ្លួនឯង ធ្លាប់សុំខ្ញុំដែរតែខ្ញុំមិនព្រម រួចក៏លួចអ៊ីចឹងតែម្តងទៅមែន?យកប៉ារ៉ូលរបស់គេទៅប្រឡងអ៊ីចឹង គិតថាឡូយមែនប្រូ?”។

យ៉ាងណាមិញ ក្រោយមានប្រតិកម្មពីម្ចាស់បទភ្លាមៗនោះ បេក្ខជន LO MA បានចេញមុខទទួលស្គាល់កំហុសឆ្គង និងសុំទោសជាសាធារណ:។ លោកបានបញ្ជាក់ថា ខ្លួនសូមធ្វើការសុំទោសទៅកាន់ Zedes ចំពោះប៉ារ៉ូលមួយចំនួនដែលលោកបានយកមកដាក់បញ្ចូលក្នុងថ្ងៃប្រកួតដោយមិនបានគិតវែងឆ្ងាយ “ហើយសូមសុំទោសទៅដល់អ្នកគាំទ្រដែលធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត សុំទោស Coach King Chi និងកម្មវិធីទាំងមូលផងដែរ”៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


