ព័ត៌មានជាតិ
សម្តេចធិបតី ណែនាំតារារ៉េប ឈប់ប្រើពាក្យជេរគ្នាដូចបរទេស រក្សាភាពថ្លៃថ្នូរមិនលើសព្រំដែនសីលធម៌ ក៏ល្បីដែរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «អបអរមហាបវរធិបតីសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧» និង «ពិធីសំណេះសំណាលពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីលើកទី៦» បានណែនាំតារាចម្រៀងរ៉េប មិនត្រូវប្រើប្រាស់ពាក្យជេរប្រមាថដូចបរទេសនោះទេ ត្រូវរក្សាភាពថ្លៃថ្នូរគោរពគ្នាក៏ល្បីដែរ។

ប្រសាន៍លើកឡើងនេះ គឺបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា ចម្រៀងរ៉េបនៅកម្ពុជាបច្ចុប្បន្ន មិនខុសគ្នាអីនឹងអាមេរិកដែរ កំពុងផុសផុលក្នុងការប្រើពាក្យពេចន៍វាយប្រហារ ឬជេរប្រមាថគ្នាតាមទំនុកច្រៀង បីដូចជាវេទិកាសម្រាប់ប្រយុទ្ធគ្នាទៅវិញទៅមក។ ដោយមើលឃើញនូវចំណុចមិនសូវសមគួរនៃចម្រៀងរ៉េបបែបនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំថា យើងអាចច្នៃចម្រៀងពីគេបាន ប៉ុន្តែមិនចាំបាច់ទៅច្នៃឱ្យមានពាក្យជេរគ្នាដូចបរទេសនោះទេ រក្សាភាពថ្លៃថ្នូរគោរពគ្នា ក៏ល្បីដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា “ប្អូនៗខ្ញុំឃើញគាត់ល្បីហើយគាត់ល្បីតាំងពីមុនគាត់តែងបទ ដែលមានពាក្យជេរហ្នឹង អ៊ីចឹងបើសិនជាយើងធ្វើហើយ ជោគជ័យហើយ ដោយមានរក្សាភាពថ្លៃថ្លូរ រក្សានូវវប្បធម៌របស់យើងបានល្បីហើយយើងមិនចាំបាច់ទៅកូពីពីគេទេ ហើយយើងត្រូវរួមគ្នាដើម្បីរក្សាអត្តសញ្ញាណរបស់យើងដែលមិនត្រូវអភិវឌ្ឍតាមកូពីនោះទេ គឺអភិវឌ្ឍតាមបែបបទរបស់យើងមានព្រំដែនរបស់យើង“។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ត្រូវពង្រឹងបន្ថែមដល់តារាចម្រៀងរ៉េប ដើម្បីកុំឱ្យលើសព្រំដែនសីលធម៌។


គួរបញ្ជាក់ថា ដោយសង្កេតឃើញមួយរយ:ចុងក្រោយនេះ មានតារាចម្រៀងខ្មែរមួយចំនួនបានធ្វើការតែងនិពន្ធច្រៀងបទចម្រៀង ឬស្នាដៃសិល្បៈដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះមិនសមរម្យមានលក្ខណ:ឌឺដងគ្នា ក្រសួងវប្បធម៌បានចេញសេចក្តីណែនាំឱ្យបញ្ឈប់ជាបន្ទាន់ និងលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


