Connect with us

ជីវិតកម្សាន្ដ

វិបត្តិ​កូ​វីដ តារា​ស្រីម្នាក់អង្វរ​ម្ចាស់​បុរី​និង​ធនា​គារ​ពន្យារពេល​នៃ​ការសង​បំណុល រយៈ​ពេល​ខ្លី​

បានផុស

នៅ

តារា​សម្តែង​ស្រី​កញ្ញា សួង សាខា​រ៉ានី​ត ស្រប​ពេលដែល​ជំងឺ​កូ​វីដ​-១៩​បាន​កំពុង​ផ្ទុះឡើង​ជាថ្មី​បង្ក​ក្តី​ព្រួយបារម្ភ​ដល់ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នោះ​ បច្ចុប្បន្ន​នាង​ក៏​បង្ហាញ​ការភ័យក្លាច​លើ​ករណី​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផងដែរ​។​

ជាមួយគ្នា​នៃ​ការបង្ហាញ​អារម្មណ៍​ព្រួយបារម្ភ​និង​ភ័យ​ក្លាច​នេះដែរ​ តារា​ស្រី​រូបនេះ​ក៏បាន​ចេញមុខ​អំពាវនាវ​ដល់​បណ្តា​ម្ចាស់​បុរី​និង​គ្រឹះស្ថាន​ធនាគារ​ទាំង​អស់មេ​ត្តា​យោគយល់​បន្ធូរបន្ថយ​ដល់​កូន​បំណុល​ក្នុង​ការពន្យា​ពេល នៃ​ការសង​បំណុល​រយៈ​ពេល​ខ្លី​អំឡុង​សម័យ​ជំងឺ​កូ​វីដ​-១៩​នេះ​។ ​ជាក់ស្តែង​រូបនាង​ផ្ទាល់​ក៏បាន​ទិញ​ផ្ទះ​នៅ​បុរីមួយកន្លែង ហើយ​ជួប​ការខ្វះខាត​ដោយ​គ្មាន​លុយ​បង់​ទៀត​ដែរ​ព្រោះ​រាល់​ការចេញ​ថត​សម្តែង​សិល្បៈ​ត្រូវបាន​ផ្អាក់​ទាំងស្រុង​ព្រោះ​ខ្លាច​ឆ្លង​កូ​វីដ​-១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា សួង សាខា​រ៉ានី​ត បាន​បញ្ជាក់ថា​ ដោយសារតែហេតុផល​នេះហើយ​ទើប​នាង​សូម​ស្នើ​ឲ្យ​ម្ចាស់​បុរី​ផ្ទាល់ យល់ព្រម​ការពន្យារពេល​បង់​រយៈពេល​ខ្លី ដែល​នាង​គ្មាន​លទ្ធភាព​រកលុយ​ទាន់​នៅពេល​នេះ​ផង ។​ម្យ៉ាងទៀត​ក៏មាន​អ្នកផ្សេងៗ​ទៀត​ដែល​ទិញ​ផ្ទះ​បង់​រំលស់​ជា​រៀងរាល់ខែ​កំពុង​ជួប​ការលំ​បាក​ដូចនាង​ផងដែរ​ដូច្នេះហើយ​សុំ​ការយោគយល់​ចំពោះ​ម្ចាស់​បុរី​ផ្ទាល់​ឬ​តាម​ធនាគារ ព្រោះ​ពេល​នេះ​ផ្ទុះ​កូ​វីដ​កាន់តែខ្លាំង​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្មាន​លទ្ធភាព​រកប្រាក់​ប ង់​ដូច​មុន​ទៀត​ទេ​។​

ដោយឡែក​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ សួង សាខា​រ៉ានី​ត ក៏បាន​រៀបរាប់​ដោយ​អំពាវនាវ​ដែរ​ថា​នាង​ខ្ញុំ សួង​សាខា​រ៉ានី​ត ជា​តារា​ម្ដែ​ង​មួយ​រូបនាង​ខ្ញុំ​មានកា​ភ័យ ខ្លាច​យ៉ាងខ្លាំង​នៃ​ការរីក​រាលដាល​ខ្លាំង​ទៅៗ​រហូត​ឈានដល់​មាន​អ្នកស្លាប់​ម្នាក់​ដោយសា​ជំងឺ​កូ​វីដ​-១ ៩ ។​ពេលនេះ​នាង​ខ្ញុំ​ក៏បាន​ផ្អាក​កា​ងារ​សិល្បៈផ្អាក​លក់ដូរ​ហើយ​គ្មាន​ចំណូល​ទេ​គឺ​មានតែ​ចំណាយ​ដូច ច្នេះ​នាង​ខ្ញុំ​សូម​អង្វរ សូមមេត្តា​យោគយល់​កាលៈ ទេសៈ​ដ៏​សែន​លំបាក​នេះ​ផង​។​

សុំ​ផ្អាក​បង់​រំ​លោះ​ផ្ទះ​នៅ​បុរី​ផ្ទាល់​ឬធ​នាគា​មួយ​រយៈពេល​ខ្លី​សិន​គឺ​សុំ​ផ្អាក​បង់​ទាំង​ដើម​ទាំ​ការ ប្រាក់​បើ​អោយ​បង់​តែ​ការប្រាក់​ដូច​ហុតឈាម​ប្រជា ជន​ដដែល​ទេ តាមពិតទៅ​កា​ជួប​ទុក​លំបាក​ពេល នេះ​គឺ​មិនមែន​មានតែ​ខ្ញុំ​ទេ​គឺមាន​បងប្អូន​ទូទាំង​ខេត្ត​ក្រុង​ដែល​ភ័យខ្លាច​កូ​វី​ស៊ីសួត​នឹង​ភ័យខ្លាច​ដាច់​បា យ​ដាច់​ទាំង​ក្រពះ​។​ជា​ចុងក្រោយ​នាង​ខ្ញុំ​មានតែ​លើ កដៃ​សំពះ​សូម​ទេវតារ​ស់គឺ​ទេវតា​មាត់​ទិព្វ​ភ្នែក​ទព្វ​ត្រចៀក​ទិព្វ​(​សម្ដេច​ពុក​តេ​ជោ ហ៊ុនសែន​)​សូម​មេ ត្តា​សម្តេច​ពុក​ជួយ​អន្តរាគមន៍​ជួយ​ដល់​កូនៗ​ផង​។​កញ្ញា សួង សាខា​រ៉ានី​ត បន្ថែម​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១៣ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម