ជីវិតកម្សាន្ដ
តារាសម្តែង Jung Woo Sung សារភាពថា លោកគឺជាឪពុករបស់កូន Moon Ga Bi
បន្ទាប់ពីការបង្ហោះ Instagram របស់តារាម៉ូដែលកូរ៉េ Moon Ga Bi អំពីការមានផ្ទៃពោះ និងការសម្រាលកូនដែលលាក់កំបាំងរបស់នាង វាត្រូវបានរាយការណ៍ដោយ Dispatch ថា Jung Woo Sung គឺជាឪពុកពិតប្រាកដរបស់កូននោះ។
ផ្អែកលើរបាយការណ៍ អ្នកទាំងពីរត្រូវបានចោទប្រកាន់ថា បានជួបគ្នាលើកដំបូងក្នុងឆ្នាំ ២០២២ នៅឯការជួបជុំឯកជនមួយ។ ពួកគេនៅតែទាក់ទងគ្នា ហើយ Moon Ga Bi មានផ្ទៃពោះនៅខែមិថុនា ឆ្នាំ ២០២៣។ មានសេចក្តីរាយការណ៍ថា បន្ទាប់ពី Jung Woo Sung បានបញ្ជាក់ថា គាត់ជាឪពុករបស់កូនតាមរយៈការធ្វើតេស្តភាពជាឪពុក គាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់កូន។ អ្នកទាំងពីរត្រូវបានគេចោទថាមានការពិភាក្សាជាច្រើនអំពីផែនការអនាគត ហើយខណៈដែល Moon Ga Bi ចង់រៀបការនោះ Jung Woo Sung បានប្រឆាំងនឹងរឿងនេះ ដែលអាចនាំឲ្យនាងបង្ហោះរូបខាងលើលើបណ្តាញសង្គម។
ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ Dispatch ភាគីរបស់ Jung Woo Sung បាននិយាយថា គាត់នឹងទទួលខុសត្រូវទាំងស្រុងចំពោះកូនក្នុងនាមជាឪពុកម្នាក់ឲ្យអស់ពីសមត្ថភាព។
កើតនៅឆ្នាំ ១៩៧៣ តារាសម្តែង Jung Woo Sung បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៩៤ ខណៈដែលតារាម៉ូដែល Moon Ga Bi កើតក្នុងឆ្នាំ ១៩៨៩ បានបង្ហាញខ្លួនជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ២០១៧៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរងការរិះគន់មិនសង្ហាដូចបុរសវ័យខ្ទង់ ២០ ឆ្នាំ Lee Min Ho ស្រាប់តែវិលមករាងស្វែលវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


