ជីវិតកម្សាន្ដ
ក្រោយរងការរិះគន់មិនសង្ហាដូចបុរសវ័យខ្ទង់ ២០ ឆ្នាំ Lee Min Ho ស្រាប់តែវិលមករាងស្វែលវិញ
កាលពីល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា Lee Min Ho បានបង្ហោះពីក្រោយឆាកខ្លះៗពេលថតរូបថ្មីមួយឈុត។ ទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងមុខមុតស្រួច និងរាងស្វែលសង្ហា។ ពេញមួយការថតរូបនេះ តារាសម្ដែងរូបនេះបានបង្ហាញពីការតាំងចិត្តខ្ពស់ និងប៉ិនប្រសប់បង្ហាញរូបរាងជាបុរសក្មេងជាងវ័យទៅទៀត។
ទាក់ទងនឹងរូបថតមួយឈុតនេះ Lee Min Ho បានបន្សល់ទុកតែពាក្យខ្លីមួយឃ្លាថា `«See you soon »។ នៅក្នុងផ្នែក Comment ទស្សនិកជនភាគច្រើនមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ដោយសារតែតារាប្រុសរូបនេះ ទទួលបានសម្រស់ពីមុនមកវិញយ៉ាងឆាប់រហ័សក្រោយទទួលបានការរិះគន់មិនសំចៃកាលពីប៉ុន្មានខែមុនពាក់ព័ន្ធនឹងរូបរាងមិនសង្ហាដូចកំលោះវួ៧២០ឆ្នាំ។

ក្នុងខែកក្កដាឆ្នាំនេះ តារាវ័យ៣៧ឆ្នាំបានបង្កភាពចលាចលនៅលើអ៊ីនធឺណិត នៅពេលដែលគាត់បានបង្ហាញពីរាងកាយ ធាត់ខ្លាំង និងមុខរាងមូលមើលមិនស្គាល់។ ការឡើងទម្ងន់បានធ្វើឲ្យតារាសម្ដែងរូបនេះបាត់បង់រាងដើម និងខ្លាញ់នៅចង្កា។ ជាមួយនឹងធម្មជាតិនៃការងាររបស់គាត់ដែលតែងតែតម្រូវឲ្យថត ថតរូប និងបង្ហាញមុខជាសាធារណៈ Lee Min Ho ធ្វើឲ្យទស្សនិកជនមួយផ្នែកខកចិត្តដោយសារតែរូបរាងមិនទាក់ទាញរបស់គាត់។ ដូច្នេះហើយ តារាប្រុសរូបនេះ ត្រូវបានគេនិយាយថា បានសម្រកទំងន់យ៉ាងសកម្ម ដើម្បីទទួលបានរូបរាងសង្ហា សង្ហារឡើងវិញ។
ទោះបីជាយ៉ាងណា បច្ចុប្បន្ន Lee Min Ho កំពុងចូលរួមយ៉ាងសកម្មក្នុងការថត និងផ្សព្វផ្សាយរឿងភាគថ្មី ដែលគ្រោងនឹងចាក់ផ្សាយនៅខែមករា ឆ្នាំក្រោយ។ តារាសម្ដែងរូបនេះមិនស្ទាក់ស្ទើរក្នុងការឆ្លើយសំណួរអំពីការសម្ដែងជាតួតូចតាចមួយក្នុងរឿងនោះទេ។ លោកបាននិយាយក្ដែងៗថា «ខ្ញុំគិតថាខ្ញុំមិនសប្បាយចិត្តទេ ប្រសិនបើខ្ញុំផ្តោតលើលក្ខណៈវិនិច្ឆ័យដូចជាតារារលកកូរ៉េ ឬតារាវ័យក្មេង អ្វីដែលសំខាន់គឺខ្ញុំចង់បង្ហាញ និង អ្វីដែលខ្ញុំចង់បង្ហាញ»៕


អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


