ជីវិតកម្សាន្ដ
តារាថៃជើងចាស់ លោក Daeng Itthiphat បានទទួលមរណភាពហើយ
ជារឿងដ៏គួរឲ្យសោកស្ដាយជាថ្មីម្ដងទៀតនៅក្នុងឧស្សាហកម្មកំសាន្តថៃ បន្ទាប់ពីទទួលដំណឹងដ៏សោកសៅមួយគឺលោក Daeng Itthiphat ដែលគេស្គាល់ថាជាតារាថៃជើងចាស់ដ៏មានសមត្ថភាពមួយរូប បានទទួលមរណភាពហើយ កាលពីថ្ងៃទី១៣ មីនា ម្សិលមិញនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃក្នុងស្រុកជាច្រើន តារាជើងចាស់ខាងលើបានបាត់បង់ជីវិតក្នុងជន្មាយុ៦៦ឆ្នាំ ដោយសារជំងឺខ្សោយបេះដូង។ យ៉ាងណា ពិធីស្រោចទឹកសពនឹងត្រូវធ្វើឡើងនៅល្ងាចម៉ោង៤រសៀលថ្ងៃទី១៤ ខែមីនានេះ។

គួរបញ្ជាក់ថាលោក Daeng Itthiphat ជាតារាថៃល្បីឈ្មោះមួយរូប បានបង្ហាញសមត្ថភាពសម្ដែងក្នុងរឿងភាគថៃជូនអ្នកទស្សនាអស់ពេលជាច្រើនឆ្នាំនាពេលកន្លងមក ហើយរឿងចុងក្រោយរបស់លោកដែលបានចូលរួមសម្ដែងមានចំណងជើងថា« Kamnan Ying »។ ការបាត់បង់ជីវិតរបស់លោកមិនត្រឹមតែបន្សល់ទុកនូវក្ដីសោកសង្រេងដល់ក្រុមគ្រួសារកូនចៅប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យតារាក្នុងសិល្បៈថៃជាច្រើនមានការសោកស្ដាយចំពោះការបាត់បង់តារាដ៏មានសមត្ថភាពរូបនេះផងដែរ៕



អត្ថបទផ្ដល់ដោយ៖៖ Porman
ចុចអាន៖ស្រាយចម្ងល់អ្នកគាំទ្រ! Rosé ប្រាប់ពីមូលហេតុដែលបទចម្រៀងទោលដំបូង ត្រូវច្រៀងជាភាសាអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


