ជីវិតកម្សាន្ដ
ស្រាយចម្ងល់អ្នកគាំទ្រ! Rosé ប្រាប់ពីមូលហេតុដែលបទចម្រៀងទោលដំបូង ត្រូវច្រៀងជាភាសាអង់គ្លេស
នៅថ្ងៃទី១២ ខែមិនានេះ Rosé ដែលជាសមាជិកក្រុម BLACKPINK បានបញ្ចេញ MV បទចម្រៀងទោលដំបូងរបស់ខ្លួនហើយ។
បន្ទាប់ពីបញ្ចេញបទចម្រៀងទោលដំបូងរួចហើយ Rosé បានឆ្លើយសំណួរក្នុងសន្និសីទកាសែតសម្រាប់អាល់ប៊ុម ‘-R-’ និងធ្វើការបកស្រាយអំពីបទចម្រៀងដំបូងរបស់ខ្លួន ដែលជាភាសាអង់គ្លេសផងដែរ។
ជាដំបូង Rosé នាងបាននិយាយអំពីអារម្មណ៍ខ្លួនថា នាងមានអារម្មណ៍ភ័យផង រំភើបផង នឹងត្រៀមខ្លួនយ៉ាងយូរសម្រាប់បទថ្មីដំបូងខ្លួនមួយនេះ នឹងសង្ឃឹមថាអ្នកគាំទ្រទាំងអស់របស់នាង ចូលចិត្ត។ ព្រោះនេះជាការចេញផ្សាយអាល់ប៊ុមលើកដំបូង អស់រយៈពេល ៥ឆ្នាំមកហើយ ចាប់តាំងពីបង្ហាញវត្តមានដំបូងក្នុងក្រុម BLACKPINK។
លើសពីនេះ Rosé បានពន្យល់ពីមូលហេតុដែលបទចម្រៀងទោលរបស់ខ្លួន ច្រៀងជាភាសាអង់គ្លេស។ នៅពេលនោះ នាងបាននិយាយថា៖ «ខ្ញុំ ជាក់ជឿថារាល់បទចម្រៀងទាំងអស់មានភាសាដែលសាកសមបំផុត។ ខ្ញុំបានជជែក ជាច្រើនដងអំពីភាសាណាដែលសមនឹងចំណងជើងបទ ហើយវាប្រែចេញជាភាសាអង់គ្លេស។ ជាការពិតខ្ញុំមានការព្រួយបារម្ភថា អ្នកគាំទ្រអាចខកចិត្តនឹងទំនុកច្រៀងជាភាសាអង់គ្លេស ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ថាវាសំខាន់ណាស់ក្នុងការបង្ហាញទាំងអស់គ្នាជាមួយនឹងបទចម្រៀងល្អបំផុត ដែលខ្ញុំអាចពេញចិត្តបាន»៕
អត្ថបទផ្ដល់សិទ្ធិ៖ Poraman
ចុចអាន៖ MV បទទោលដំបូងរបស់ Rosé បានទម្លាក់ហើយ ត្រៀមសម្ដែងផ្ទាល់ក្នុងពេលឆាប់ៗនេះ
ចុចអាន៖ នៅតែខ្លាំង! YoonA ឈ្នះពានរង្វាន់ប្រជាប្រិយភាព របស់ «Golden Film Festival» លើកទី ៤០
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង