ជីវិតកម្សាន្ដ
តារាសម្ដែង Park Min-jae ទទួលមរណភាពដោយជំងឺគាំងបេះដូងភ្លាមៗ
យោងតាមរបាយការណ៍របស់សារព័ត៌មាន Xports កាលពីថ្ងៃទី ០២ ខែធ្នូ បានឲ្យដឹងថា Park Min-jae បានស្លាប់ដោយសារគាំងបេះដូងភ្លាមៗ នៅក្នុងប្រទេសចិន។ តាមរយៈគណនីរបស់តារាសម្ដែងប្រុសដែលកាន់ដោយបងប្រុស Park Min-jae បានបង្ហោះសារដ៏សោកសៅ ដោយសរសេរថា «ប្អូនប្រុសជាទីស្រលាញ់ សូមសម្រាកឲ្យបានសុខស្រួលហើយ សង្ឃឹមថានឹងមានមនុស្សដែលចងចាំប្អូនជារៀងរហូត»។
ទន្ទឹងគ្នានោះដែរ Hwang Ju-hye តំណាងរបស់ Big Title ដែលជាភ្នាក់ងាររបស់ Park Min-jae ក៏បានសម្តែងការសោកសៅរបស់នាងផងដែរ ដោយនិយាយថា «បុរសដែលនិយាយថា គាត់នឹងប្រជែងយកឈ្មោះក្នុងប្រទេសចិន ហើយនឹងធ្វើដំណើររយៈពេលមួយខែឬយូរជាងនេះ។ ប៉ុន្តែពេលនេះខ្ញុំពិតជាមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង សូម្បីតែគ្រួសារក៏មានអារម្មណ៍សោកសៅដែលមិនអាចនឹកស្មានដល់ Min-jae បានចាកចេញពីពួកយើង។ ខ្ញុំពិតជាដឹងគុណដែលបានធ្វើជាតំណាងរបស់អ្នក បើទោះបីជាត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយខ្ញុំសោកស្ដាយយ៉ាងខ្លាំង ខ្ញុំមិនភ្លេចឈ្មោះតារាសម្ដែង Park Min-jaeទេ»។
យ៉ាងណាមិញ ផ្ទះបុណ្យសពត្រូវបានគេរៀបចំនៅបន្ទប់ទី៩ នៃសាលពិធីបុណ្យសពរបស់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល។ ពិធីបុណ្យសពនឹងធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ដោយទីកន្លែងបញ្ចុះសពមិនទាន់សម្រេចនៅឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Yoo Ah In ប្រញាប់លក់ផ្ទះនៅតំបន់ Itaewon ចំពេលប៉ូលិសស៊ើបអង្កេតគ្រឿងញៀនមិនទាន់ចប់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


