ជីវិតកម្សាន្ដ
Jungkook ឈ្នះពាន BBMA ២ឆ្នាំជាប់គ្នា ទោះកំពុងបំពេញកាតព្វកិច្ចយោធា
Jungkook នៃក្រុមចម្រៀង K-pop BTS ទទួលបានពានរង្វាន់ចំនួនពីរនៅក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២៤ ដែលជាពានរង្វាន់តន្ត្រីប៉ុបដ៏សំខាន់មួយនៅក្នុងសហរដ្ឋអាមេរិក។ តារាចម្រៀងរូបនេះបានឈ្នះនៅក្នុងអាល់ប៊ុមចម្រៀង K-pop កំពូល និងប្រភេទចម្រៀង K-pop សកលសម្រាប់អាល់ប៊ុមទោលដំបូងរបស់គាត់ដែលមានចំណងជើងថា «Golden» និងបទសំខាន់មួយទៀត «Standing Next to You» រៀងគ្នាក្នុងពិធីប្រគល់ពានរង្វាន់នៅទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍។
ការឈ្នះពានឆ្នាំទីពីរជាប់គ្នារបស់ Jungkook នៅ BBMAs ក៏ជាការកត់សម្គាល់ពីភាពជោគជ័យដ៏ធំបំផុតនៅក្នុងអាជីព។ ទោះជាយ៉ាងណាក៏ដោយ តារាប្រុសមិនអាចចូលរួមក្នុងពិធីនេះបានទេ ខណៈដែលបច្ចុប្បន្នគាត់កំពុងបំពេញកាតព្វកិច្ចយោធានៅប្រទេសកូរ៉េឯណោះ។
ដោយឡែក សកម្មភាព K-pop ផ្សេងទៀត ក៏បានធ្វើឲ្យពួកគេទទួលបានពានរង្វាន់ផងដែរ។ សមាជិកក្រុម Stray Kids ក៏បានឈ្នះពានរង្វាន់ Top Global K-pop Artist ខណៈដែល Seventeen បានឈ្នះពានរង្វាន់ Top K-pop Touring Artist ។
ក្រុម Stray Kids បាននិយាយនៅក្នុងសុន្ទរកថាទទួលយករបស់ខ្លួនថា «ពួកយើងពិតជាអរគុណដល់អ្នកគាំទ្ររបស់យើង Stay ទូទាំងពិភពលោក។ យើងមានអារម្មណ៍ថាយើងអាចទទួលបានពានរង្វាន់ដ៏មានតម្លៃបែបនេះ ហើយបានសម្តែងនៅលើឆាកដ៏ធំបែបនេះទាំងអស់ ពីព្រោះ Stay គឺនៅក្បែរពួកយើង។ សូមអរគុណដល់អ្នកគាំទ្ររបស់យើង»។
ទន្ទឹមគ្នា Seventeen ក៏បានចែករំលែកសារដ៏ស្មោះស្ម័គ្រទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា Carat នៅក្នុងសុន្ទរកថាដែលបានកត់ត្រាទុកជាមុន។ «នេះមិនអាចទៅរួចទេ បើគ្មានអ្នកគាំទ្រដ៏អស្ចារ្យរបស់យើង។ យើងបានព្យាយាមធ្វើឲ្យវាអាស្រ័យលើអ្នកជាមួយនឹងតន្ត្រីនិងការសម្តែងដ៏ល្អ ប៉ុន្តែអ្នកតែងតែរកវិធីធ្វើឲ្យយើងភ្ញាក់ផ្អើលជាមួយនឹងក្តីស្រឡាញ់កាន់តែច្រើន។ ដូច្នេះសូមអរគុណច្រើន»។
យ៉ាងណាមិញ កំពូលតារាពិភពលោក Taylor Swift បានគ្រប់គ្រង BBMAs ក្នុងឆ្នាំនេះ ដោយទទួលបានពានរង្វាន់ចំនួន១០ រួមទាំងពានរង្វាន់ Top Artist ដ៏មានកិត្យានុភាពផងដែរ។ ជាមួយនឹងការឈ្នះទាំងនេះ ឥឡូវនេះ តារាស្រី បានប្រមូលពានរង្វាន់ BBMAs ចំនួន៤៩ ដែលបានក្លាយជាសិល្បករដែលទទួលបានពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃពិធីនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមអ្នកគាំទ្រ K-pop រើសបទដ៏មានន័យ ដើម្បីច្រៀងរួមគ្នាក្នុងថ្ងៃប្រមូលផ្តុំតវ៉ាលោក Yoon
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


