Connect with us

ជីវិតកម្សាន្ដ

តារាសម្តែងជើងចាស់ អុឹម ផល្លា សម្តែងការដឹងគុណដល់ប្រមុខដឹកនាំកម្ពុជា ដែលគិតគូរដល់ខ្លួន ខណៈកំ​ពុងខ្វះខាត

បានផុស

នៅ

អ្នកស្រី អុឹម ផល្លា តារាសម្តែងជើងចាស់ ដែលកំពុងជួបការខ្វះខាត និងមានជំងឺប្រចាំកាយផងនោះ ពេលនេះ ទទួលបានអំណោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវនូវបរិភោគមួយចំនួន។ តាមរយ:អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវនេះដែរ គឺធ្វើឡើងដោយក្តីអាណិតអាសូរចំពោះតារាសម្តែងជើងចាស់រូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយក្តីដឹងគុណយ៉ាងជ្រាលជ្រៅ តារាសម្តែងជើងចាស់ អុឹម ផល្លា បានរៀបរាប់ថា “នាងខ្ញុំសូមថ្លែងអំណរគុណដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែអាណិតអាសូរដល់គ្រួសារខ្ញុំ”។

តារាសម្តែង អុឹម ផល្លា បាននិយាយទៀតថា “មីងសូមជូនពរដល់សម្ដេចទាំងពីរ ក្នុងឱកាសពេលចូលឆ្នាំថ្មីនេះ សូមឲ្យសម្ដេចសុខភាពល្អព្រមទាំងចៅៗស្រលាញ់ពេញបេះដូង។

ទន្ទឹមនឹងការទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចមហាបវរធិបតី និងលោកជំទាវនេះដែរ គឺមានមហាជនអ្នកគាំទ្រជាច្រើនបានសម្តែងការចូលរួមអបអរ និងកោតសរសើរដល់សម្ដេចធិបតី និងលោកជំទាវ ដែលតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋជួបការខ្វះខាត៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម