ជីវិតកម្សាន្ដ
LD ប្រើពេលជិត ១ឆ្នាំ សិក្សារឿងរ៉ាវពិតនៃសោកនាដកម្មភ្លើងឆេះក្លិបក្រោមដី ផលិតជារឿង ក្រោមការយល់ព្រមពីគ្រួសារជនរងគ្រោះ
ក្រោយបង្ហើបខ្លឹមសារនៃភាពយន្តថ្មី ដែលដកស្រង់ចេញពីសោកនាដកម្មភ្លើងឆេះក្លិបក្រោមដីប៉ុន្មានឆ្នាំមុន លោក លៀក លីដា ផលិតករនិងជាម្ចាស់ផលិតកម្ម LD បានបញ្ជាក់ថា ភាពយន្តនេះ ត្រូវបានសិក្សានិងយកចិត្តទុកដាក់អស់រយៈពេលជិតមួយឆ្នាំ ដើម្បីផលិត។

ជុំវិញរឿងរ៉ាវនៃការផលិតភាពយន្តដកស្រង់ពីហេតុការណ៍ពិតនេះ លោក លៀក លីដា បានឱ្យដឹងថា គឺចាប់ផ្ដើមផលិតឡើងដោយមានការយលព្រមរបស់គ្រួសារនៃសព ស្ត្រីជាប្រពន្ធ ដែលត្រូវបានបាត់បង់ប្ដីជាទីស្រលាញ់ ហើយថែមទាំងឈរមើលការរៀបការទាំងឈឺចាប់របស់ព្រលឹងប្ដីជាមួយនឹងព្រលឹងស្រីកំណាច។
ក្រោមការផលិតយ៉ាងយកចិត្តទុកដាក់ពីផលិតកម្ម រឿងពិតដែលនៅពីក្រោយសោកនាដកម្មភ្លើងឆេះក្លិបក្រោមដីនេះ នឹងត្រូវបើកបង្ហាញជូនតាមរយៈរឿង “៧ថ្ងៃនៃអាពាហ៍ពិពាហ៍ម៉ានីកាំង” ដែលគ្រោងនឹងដាក់ជូនទស្សនា ខណៈពេលវេលានៃការចាក់បញ្ចាំងជាក់លាក់ ខាងផលិតកម្មពុំទាន់បានលម្អិតនៅឡើយទេ ប៉ុន្តែក៏បានបញ្ជាក់ថា ឆាប់ៗនេះ។
គួររំលឹកថា ភាពយន្តថ្មីនេះ ដកស្រង់ចេញពីហេតុការណ៍ពិតមួយ កាលអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ពោលគឺមានទំនាក់ទំនងនឹងហេតុការណ៍ភ្លើងឆេះក្លិបកម្សាន្តក្រោមដីមួយកន្លែង ដែលមានភាពល្បីល្បាញខ្លាំង និងត្រូវបានគេចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។ ដោយចាប់អារម្មណ៍លើរឿងរ៉ាវពិតមួយនេះ ផលិតកម្ម LD ក៏សម្រេចផលិតភាពយន្តនេះឡើង ដើម្បីចែកជូនមហាជនទស្សនា ខណៈតាមតម្រុយដែលបញ្ជាក់ អាចនឹងមិនយូរឡើយ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


