Connect with us

ជីវិតកម្សាន្ដ

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

បានផុស

នៅ

មហាជនកំពុងតែចាប់អារម្មណ៍នឹងយុវតីម្នាក់ ដែលមានទឹកដមសំឡេងពីរោះរណ្តំ ស្រដៀងនឹងម្ចាស់សំនៀងដើម រាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន និងរំពឹងចង់ដឹងសាវតាយុវតីរូបនេះជាខ្លាំង។ យ៉ាងណា ក្រោយវីដេអូនៃសកម្មភាពច្រៀងរបស់យុវតីរូបនេះ ត្រូវបានចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម មានអ្នកនៅចាំបានថា យុវតីរូបនេះ ធ្លាប់ចូលរួមប្រឡងកម្មវិធី The Voice Kids Cambodia រដូវកាលទី២ ។

សម្រាប់អ្នកដែលនិយមតាមដានកម្មវិធីមួយនេះ ប្រហែលជានៅចាំកុមារីម្នាក់មកពីខេត្តពោធិ៍សាត់ ដែលកាលណោះ កុមារី ចាង ច័ន្ទតារ៉ាវត្តី អាយុទើបតែ ៨ឆ្នាំ បានចូលរួមបង្ហាញសមត្ថភាពច្រៀង តាមរយៈបទ «កំលោះកូនប្រាំ» ក្នុងវគ្គ Blind Audition ប៉ុន្តែមិនទទួលបានការចុចប៊ូតុងពីគណៈកម្មការទាំង ៣ ហើយបាត់ឱកាសទៅវគ្គបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើបរាជ័យប៉ុន្មានឆ្នាំមុន ធ្វើឱ្យកុមារីរូបនេះឃ្លាតឆ្ងាយពីចំណាប់អារម្មណ៍មហាជន តែការបង្ហាញសមត្ថភាពច្រៀងជាញឹកញាប់តាមរយៈសកម្មភាពវីដេអូខ្លី ជាមួយចម្រៀងសំនៀងដើមយ៉ាងពីរោះរណ្តំ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ ហើយកោតសរសើរខ្លាំង។

ដោយសារទឹកដមសំឡេងល្អឥតទាស់នេះ ក៏ទទួលបានការចាប់អារម្មណ៍ពីតារាចម្រៀង និងអ្នកសិល្បៈមួយចំនួនផងដែរ ខណៈលោក អុឹម ថៃ ចង់ស្វែងរកនិងលើកទឹកចិត្តដល់យុវតីរូបនេះ តាមរយៈការផលិតចម្រៀងឱ្យនាងច្រៀងក្នុង YouTube Channel របស់លោក។ ទន្ទឹមនេះ សាធារណជនមួយចំនួនក៏បង្ហាញការយល់ឃើញថា នឹងកាន់តែអស្ចារ្យ បើនាងទទួលបានការដុះខាត់សមត្ថភាពបន្ថែមលើដុង្គពីធម្មជាតិនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម