ជីវិតកម្សាន្ដ
Miss World Cambodia បង្ហាញម្ចាស់មកុដ ៤រូប
កម្មវិធីប្រកួតសម្រស់ Miss World Cambodia ឆ្នាំ២០២៥ បានធ្វើការជ្រើសរើសម្ចាស់មកុដឆ្នាំនេះ តាមរយៈការសម្ភាសផ្ទាល់ជាមួយគណៈកម្មការ ដោយពុំមានរៀបចំការប្រកួតលើឆាកនោះឡើយ។ តួយ៉ាង ក្នុងចំណោមបេក្ខភាពបវរកញ្ញាចំនួន ៦ រូប លទ្ធផលផ្លូវការបង្ហាញ Top 4 ព្រមទាំងត្រៀមប្រកាសនូវម្ចាស់មកុដថ្មីតែម្តង។

ក្រោយពីកម្មវិធីបានប្រកាស Top 4 រួច មកដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ លើហ្វេសប៊ុកផេក Miss Word Cambodia ក៏បានប្រកាសរកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss World Cambodia ប្រចាំឆ្នាំ ២០២៥ ជាផ្លូវការហើយ គឺបានទៅលើស្រីស្អាតកូនខ្មែរកាត់អង់គ្លេសកញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា។
ចំពោះតំណែងជាម្ចាស់មកុដថ្មី Miss World Cambodia 2025 នេះ កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា កំពុងត្រូវបានមហាជនអ្នក គាំទ្រវិស័យបវរកញ្ញាជាច្រើនចែករំលែកបង្ហាញការគាំទ្រពេញចិត្តខ្លាំង ព្រោះនាងមានទាំងសមត្ថភាព និង ចំណេះដឹង ស័ក្តិសម តំណាងឱ្យកម្ពុជាឈរលើឆាកអន្តរជាតិ Miss World ខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


