ជីវិតកម្សាន្ដ
កវីនិពន្ធ ងិន ម៉ានីយ៉ា ខកចិត្តនឹងអ្នកយកស្នាដៃខ្លួនទៅច្រៀងតែមិនដាក់ឈ្មោះអ្នកនិពន្ធ
អ្នកស្រី ងិន ម៉ានីយ៉ា ដែលកវីជើងចាស់និងបានសាងស្នាដៃនិពន្ធបទចម្រៀងជាច្រើន សម្រាប់តារាចម្រៀងប្រុស-ស្រីរបស់ខ្មែរទទួលបានភាពល្បីល្បាញ បានបង្ហាញអារម្មណ៍ហាក់អន់ចិត្តចំពោះអ្នកដែលបានយកស្នាដៃបទចម្រៀងខ្លួនទៅច្រៀង ប៉ុន្តែបែរជាមិនមានដាក់ឈ្មោះអ្នកនិពន្ធ។

ទោះបីយ៉ាងណាអ្នកនិពន្ធល្បីឈ្មោះរូបនេះបានបញ្ជាក់ថា អ្វីដែលអ្នកស្រីចង់បាននោះគ្រាន់តែចង់ឱ្យក្មេងៗជំនាន់ក្រោយស្ដាប់ហើយបានចងចាំឈ្មោះខ្លួនដែលជាអ្នកសរសេរតែប៉ុណ្ណោះ។ ជាការពិតសម្រាប់ស្នាដៃបទចម្រៀងជាច្រើនបទរបស់អ្នកស្រីងិនម៉ានីយ៉ាកន្លងគឺមកទទួនបានការគាំទ្រច្រើនពីមហាជគ្រប់ម ជ្ឈដ្ឋាន។
អ្នកស្រី ងិន ម៉ានីយ៉ា បានរៀបរាប់ថាបទចម្រៀងរាប់ ពាន់បទដែលជាស្នាដៃនិពន្ធរបស់ខ្ញុំហើយបែរជាគ្មានឈ្មោះខ្ញុំ ប៉ុន្តែមិនអី្វទេខ្ញុំនៅចាំច្បាស់ពាក្យពេចន៍ ប៉ារ៉ូលអត្ថន័យចុងជួនរបស់ខ្ញុំ ដែលខ្ញុំសរសេរគ្រាន់តែស្ដាប់ដឹងភ្លាមថាជាស្នាដៃរបស់ខ្ញុំមិនជាន់ពាក្យមិនខ្ទា ស់ពាក្យ មិនវ៉ល់ហើយបញ្ជាក់ពីន័យសាច់រឿងក្នុងច ម្រៀងច្បាស់ៗ ។
អ្នកនិពន្ធ ងិន ម៉ានីយ៉ា បានលើកឡើងបន្តថាមិនចង់ បានអ្វីទេ ទោះបីដាក់ឈ្មោះខ្លួនពេលនេះក៏អ្នកស្រីមិ នបានលុយបន្ថែមទៀតដែរប៉ុន្តែអ្វីដែលអ្នកស្រីចង់បា នគឺចង់ឱ្យក្មេងៗជំនាន់ក្រោយស្ដាប់ទៅហើយបានច ងចាំឈ្មោះអ្នកស្រីដែលជាអ្នកសរសេរតែប៉ុណ្ណោះ។
សូមបញ្ជាក់ថាអ្នកស្រីងិន ម៉ានីយ៉ា គឺកវីជើងចាស់ដែ លបានសាងស្នាដៃនិពន្ធបទចម្រៀងជាច្រើនដល់តា រាចម្រៀងប្រុស-ស្រីរបស់ខ្មែរទទួលបានភាពល្បីល្បាញ។ ចំពោះស្នាដៃនៃបទចម្រៀងជាទឹកដៃនិពន្ធរបស់កវីជើងចាស់រូបនេះក៏ឃើញតារាចម្រៀងប្រុសស្រីល្បីៗចាស់វស្សានៅហង្សមាសធ្លាប់ច្រៀងដែលរួមមានដូចជាបទ «មយូរ៉ាទឹកកក» ; បទ«បន់ទេពច្យុត»; បទ «១០០០ ឆ្នាំទៀតក៏នៅចាំអូន»; បទ «ទីក្រុងគ្មានមេឃ»; បទ «អូ!អូ! យេ!យេ!»; បទ«ពាក្យពេជ្រ» និងបទ«ស្ម័គ្រជូតទឹកភ្នែក»ជាដើម៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


