Connect with us

ជីវិតកម្សាន្ដ

តា វ៉ិចទ័រ ប្រតិកម្មនឹងទង្វើបុគ្គលមួយចំនួន ដែលនៅបន្តលួចចម្លងវីដេអូគ្មានការអនុញ្ញាត

បានផុស

នៅ

ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះ និងជាប្រធានក្រុមកំប្លែងលោក សុវណ្ណ រិទ្ធី ហៅលោក តា វ៉ិ​ច​ទ័​រ បានបញ្ចេញប្រតិកម្មបង្ហាញការហួសចិត្តជាខ្លាំង ខណ:ដែលមានបុគ្គលមួយចំនួន បានលួចចម្លងវីដេអូដោយគ្មានការអនុញ្ញាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តា វ៉ិចទ័រ បានបង្ហោះវីដេអូរៀបរាប់ថា យកវីដេអូខ្ញុំផលិតទៅផុស បែរជាកាត់ឈ្មោះអ្នកផលិត និង Sponsor ចេញ។ ហេតុអ្វីមិនគោរពស្នាដៃរបស់គេ? ហេតុអ្វីបំបាត់ប្រភពដើម? គួរយល់ពីផលលំបាករបស់គេផង។

ទន្ទឹមនឹងការលើកឡើងនេះ លោកក៏ផ្តាំទៅម្ចាស់ផេក ដែលតែងយកវីដេអូលោកផលិត ខណៈមិនត្រឹមតែបន្តផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតប៉ុណ្ណោះទេ ថែមទាំងកាត់ចោលម្ចាស់ឧត្ថម្ភ ក៏ដូចជាឈ្មោះអ្នកផលិតថែមទៀតនោះ ដោយស្នើកុំំឱ្យកាត់ប្រភពដើមចេញ។

មួយវិញទៀត លោកស្នើឱ្យអ្នកប្រព្រឹត្តិទង្វើនេះ គួរគោរពវិជ្ជាជីវ: និងស្នាដៃរបស់អ្នកនិពន្ធផង ព្រោះដោយមើលឃើញថា ថ្មីៗនេះរឿង”តាក់ស៊ីផ្តាច់ព្រលឹង” មានអ្នកយកទៅបង្ហោះដោយកាត់ចោលប្រពន្ធដើម និងអ្នកផលិតដោយដាក់រូបភាពពួកគាត់ផងនោះ។ លោកថា ការធ្វើបែបនេះជារឿងដែលមិនល្អទាល់តែសោះ និងបានចោទសួរម្ចាស់ផេកទាំងនោះដែរថា “តើការធ្វើបែបនេះដើម្បីអ្វី?”៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម