ជីវិតកម្សាន្ដ
បុរសម្នាក់រម្លឹកល្បិចយុទ្ធសាស្ត្រមួយ ដែលសៀមមិនដែលចោល គឺ”កុហកដល់អ្នកជឿ” ពញ្ញាក់ស្មារតីជនរួមជាតិ
តាមរយៈវីដេអូជាង ៣នាទី របស់បុរសម្នាក់ ដែលកំពុងត្រូវបានចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម ខណៈលោកបានរំម្លឹកពីល្បិចរបស់សៀម ដែលតែងតែប្រើពេលដែលឈ្លានពានទឹកដីកម្ពុជា គឺយុទ្ធសាស្ត្របំភ្លៃ បំភ័ន្ត រហូតដល់ខ្មែរនិងខ្មែរកើតចិត្តសង្ស័យគ្នា ក៏ដូចជាកុហកទាល់តែអន្តរជាតិជឿជាក់ និងឈរនៅខាងខ្លួន។
លោកថា កាលសង្គ្រាមឈ្លានពានឆ្នាំ២០០៨ ថៃក៏បានប្រើល្បិចយុទ្ធសាស្ត្រនេះម្តងរួចមកហើយ ដោយបំភ័ន្តថាខ្មែរចាញ់សង្គ្រាមខ្លួន ឬថ្នាក់ដឹកនាំមិនអើពើសពទាហានជាដើម។ល។ ខណៈល្បិចនេះ ធ្លាប់បានជោគជ័យម្តងរួចមកហើយ។ ដោយហេតុនេះ លោកក្នុងនាមជាប្រជាជនកម្ពុជាមួយរូបដែរ សូមបញ្ចេញសារនេះដាស់សតិជនរួមជាតិ កុំចាញ់កលខ្មាំង ហើយត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាល និងបន្តផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។ ពិសេស កុំធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ក៏ដូចជាបំបាក់ស្មារតីទ័ព។
គួរជម្រាបថា ឆ្លងកាត់ជម្លោះច្រើនសមរភូមិណាស់មកហើយជាមួយចោរសៀមឈ្លានពាន ប្រវត្តិសាស្ត្រកម្ពុជា ក៏បានកត់ត្រាយ៉ាងច្បាស់នូវល្បិចកិចកលគ្រប់រូបភាព ដែលសៀមតែងប្រើតាំងពីជំនាន់ដូនតារហូតដល់បច្ចុប្បន្ន។ ដោយហេតុនេះ មន្ត្រីក្នុងជួររាជរដ្ឋាភិបាល ព្រមនិងអ្នកមានឥទ្ធិពល បានចេញមុខទទូចម្តងហើយម្តងទៀត កុំចែករំលែកនូវព័ត៌មានមិនពិត ក្រៅពីប្រភពច្បាស់ការរបស់ជាតិ។
ដោយយោងតាមសេចក្តីណែនាំ ស្តីពីការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្តល់ផលអវិជ្ជមានដល់សន្តិសុខជាតិ បានចេញការហាមប្រាមជាធរមានផងដែរ លើចំណុចខាងក្រោមនេះ៖
១. រាល់ការធ្វើដំណើរ និងការចុះយកព័ត៌មាននៅសមរភូមិជួរមុខ ត្រូវមានការជូនដំណឹងនិងស្នើសុំការអនុញ្ញាតពីក្រសួងព័ត៌មាន និងសមត្ថកិច្ចនៅសមរភូមិមុខ ហើយត្រូវកាត់បន្ថយជាអតិប្បរមា ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងសន្តិសុខជាតិ និងត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋាគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
២. ហាមផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន អំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យោធោប្បករណ៍ និងការសម្ងាត់របស់កងទ័ព ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ និង បង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។
៣. ត្រូវធានាថា មិនធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ ការបែកបាក់សាមគ្គីភាពជាតិ ការបំបាក់ទឹកចិត្តកងទ័ព ទំនាក់ទំនងជាមួយប្រទេសដទៃ ការបង្កអរិភាពជាតិសាសន៍ សិទ្ធិបុគ្គល សាធារណមតិជាតិ និងអន្តរជាតិ ដោយចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ក្រៅពីនេះ អ្នកសិល្បៈក៏ដូចជាអ្នកផលិតមាតិកា ស្នើដែរថា សូមបន្តជឿជាក់និងទុកចិត្តកងទ័ពកម្ពុជា និងថ្នាក់ដឹកនាំ ហើយបន្តបំផុសស្មារតីរួបរួមរបស់ខ្មែរ តាមរយៈការរកនិងផ្តល់ជំនួយដល់ជនភៀសសឹក ក៏ដូចជាវីរជនរបស់កម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


