Connect with us

ជីវិតកម្សាន្ដ

វត្តី មិនបង្អង់ដៃក្នុងសកម្មភាពផ្សព្វផ្សាយវប្បធម៌ឡើយ ខណៈទើបបង្ហាញខ្លួនទាំងក្នុងឈុតបុរាណ និងសហសម័យ នៅតំបន់អង្គរ

បានផុស

នៅ

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាល្បីឈ្មោះកម្ពុជា ទទួលបានការគាំទ្រច្រើនពីមហាជនខ្មែរគ្រប់វ័យ បន្ទាប់ពីថ្មីៗនេះ បានរំលេចខ្លួនក្នុងឈុតបុរាណខ្មែរយ៉ាងស្រស់ស្អាត ដើម្បីបន្តសកម្មភាពថតផ្សព្វផ្សាយវប្បធម៌ជាតិ។ តាមរយ:សកម្មភាពនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញការកោតសរសើរ និងលើកទឹកចិត្តផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់ មួយរយៈពេលនៃជម្លោះឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានផុសផុលក្នុងការតបតនឹងក្រុមអ្នកសិល្បៈវង្វេងប្រវត្តិសាសត្ត្រថៃជាខ្លាំង។ មិនតែប៉ុណ្ណោះ វត្តី ក៏បានចូលរួមជាមួយពលរដ្ឋអ្នកស្នេហាជាតិកម្ពុជាដទៃទៀត ក្នុងក្បួនសន្តិភាពទាមទារឱ្យថៃគោរពបទឈប់បាញ់ និងដោះលែងវីរកងទ័ពខ្មែរទាំង១៨រូប ដែលយោធាថៃចាប់ទៅដោយខុសច្បាប់អន្តរជាតិ និងមិនភ្លេចនូវការថតផ្សព្វផ្សាយបង្ហាញវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ នៅតំបន់អង្គរនោះដែរ។

ជាក់ស្តែង តាមរយៈការបង្ហាញខ្លួនទាំងក្នុងឈុតបុរាណខ្មែរ និងឈុតសហសម័យ ក្រោមគំនិតបុរាណមិនយឺតសម័យមិនបរទេស ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញឆន្ទៈក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ និងតំបន់ទេសចរណ៍ទៅកាន់ពិភពលោក។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា “ថតប្រម៉ូតវប្បធម៌យេីងឱ្យបានច្រេីនទុកជាប្រវត្តិសាស្រ្ត ព្រោះមានប្រទេសខ្លះចូលចិត្តក្លែងបន្លំយកទៅធ្វេីរបស់ខ្លួនឯងណាស់”។

ទង្វើនេះ ក៏ទទួលបានកាសរសើរពីគាំទ្រ និងសាធារណជនខ្មែរផងដែរ។ ក្នុងនោះ មានមតិមួយលើកឡើងយ៉ាងក្បោះក្បាយថា “អរគុណ​ដែលប្អូនស្រីលះបង់តំណែងរបស់សៀមពហិការដើម្បីជាតិ។ ប្អូនកាន់តែស្អាត និងកាន់តែជាទីគោរពស្រលាញ់ មិនមែនត្រឹមតែសម្រាប់ប្រជាជនខ្មែរទេ តែខ្ញុំ​ជឿយ៉ាងច្បាស់ប្រជាជាតិនានា លើកលែងសៀម ក៏គោរពកោតសរសើរប្អូនដែរ នៅពេលគេដឹងការពិត។ បន្តដំណើររបស់ប្អូនដើម្បី​ជាតិយើង”។

អ្នកគាំទ្រដដែលបានលើកឡើងទៀតថា “យើងមានកំណត់ត្រាពីវប្បធម៌ប្រពៃណីដ៏រុងរឿងរាប់មិនអស់ ដែលបន្សល់ពីដូនតាយើងនៅលើជញ្ជាំង​ប្រាសាទរាប់រយរបស់យើង។ ខ្ញុំ​ជឿថា នៅពេលកូនខ្មែរចាប់ផ្តើមមើលឃើញ នឹងយល់ពីតម្លៃដែលដូនតាបន្សល់ឱ្យ និងស្រលាញ់ជាតិ មានរឿងជាច្រើនដែលកូនខ្មែរអាចធ្វើបាន​។ ខ្ញុំ​សុំសរសើរ​អស់ពីចិត្ត​ថាកូនខ្មែរឆ្នាំ២០២៥ ពិតជាឆ្លាត​ពូកែ​។ អ្នកពិតជាអាចឱ្យចម្លាក់លើថ្មមានជីវិតសារជាថ្មី”៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម