Connect with us

ជីវិតកម្សាន្ដ

Psy ទទួលស្គាល់ថា បានប្រើថ្នាំផ្លូវចិត្តខុសច្បាប់ពិតមែន

បានផុស

នៅ

យោងតាម allkpop តារាចម្រៀង Psy បានសារភាពថា លោកពិតជាទទួលថ្នាំពេទ្យតាមវេជ្ជបញ្ជាតាមរយៈអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ដោយបានចេញសេចក្តីថ្លែងការណ៍សុំទោសយ៉ាងឆាប់រហ័ស តាមរយៈផលិតកម្មរបស់គាត់ នៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០២៥នេះតែម្ដង។

រូបភាព៖allkpop
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ នៅមុនពេលផ្ទុះរឿងរ៉ាវដ៏រសើបមួយនេះ កាលពីដើមខែសីហា មានសេចក្តីរាយការណ៍ថា តារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីប៉ូលិស សម្រាប់ការទទួលបានថ្នាំផ្លូវចិត្តតាមវេជ្ជបញ្ជាពីគ្រូពេទ្យ ដោយគ្មានការត្រួតពិនិត្យនិងតាមរយៈអ្នកគ្រប់គ្រងរបស់គាត់។

ក្រោយមក ប្រភពដដែលបានបញ្ចាក់បន្ថែមទៀតថា តារាចម្រៀងប្រុសវ័យ៤៧ឆ្នាំ ត្រូវបានចេញវេជ្ជបញ្ជាជាថ្នាំប្រឆាំងនឹងការថប់បារម្ភ និងថ្នាំងងុយគេង ចាប់តាំងពីឆ្នាំ ២០២០មកម៉្លេះ។

ជាការឆ្លើយតបនឹងរបាយការណ៍ដ៏កក្រើកនេះ គេហទំព័រផ្លូវការ P Nation របស់ Psy បាននិយាយថា «ទាំងនេះពិតជាកំហុសដែលបណ្តាលមកពីការធ្វេសប្រហែស ក្នុងការទទួលថ្នាំតាមវេជ្ជបញ្ជាតាមរយៈអ្នកគ្រប់គ្រងពិតមែន។ ក្នុងនាមជាសិល្បករ យើងខ្ញុំសូមអភ័យទោសដោយស្មោះ ចំពោះបញ្ហាមួយនេះ» ។

ស្លាកដដែលនោះក៏បាននិយាយបន្ថែមថា Psy ត្រូវគេធ្វើរោគវិនិច្ឆ័យថាមានជំងឺដំណេករ៉ាំរ៉ៃ ទើបនាំឲ្យចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំងងុយគេង ដែលគាត់បានលេបជាប្រចាំតាមកម្រិតណែនាំដោយអ្នកជំនាញវេជ្ជសាស្ត្រ។ ថ្នាំនេះមិនត្រូវបានចេញវេជ្ជបញ្ជាដល់បុគ្គលណាម្នាក់ទេ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៧ ខែសីហា ប៉ូលិសទីក្រុង Seoul Seodaemun បានចាប់ផ្តើមការស៊ើបអង្កេតលើបុគ្គលឈ្មោះ A ដែលជាតារាចម្រៀងដ៏ពេញនិយម និងម្នាក់ទៀតឈ្មោះ B ជាគ្រូពេទ្យនៅមន្ទីរពេទ្យសាកលវិទ្យាល័យមួយ សម្រាប់ការចែកចាយថ្នាំផ្លូវចិត្តដោយខុសច្បាប់ និងជាការរំលោភលើច្បាប់វេជ្ជបញ្ជាឱសថផ្លូវចិត្តផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ចម្រៀងកូរ៉េម្នាក់ ​កំពុងស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស ​ពី​បទ​ប្រើ​គ្រឿង​ញៀន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម