Connect with us

ជីវិតកម្សាន្ដ

នូឌី ទម្លាយប្រាប់ពីស្ថានភាពផ្លូវចិត្ត ក្រោយតុលាការដោះលែងឱ្យមានសេរីភាព

បានផុស

នៅ

ក្រោយជាប់ក្តីក្តាំងករណីគ្រោះថ្នាក់ចរាចរណ៍មួយកន្លងទៅថ្មីៗនេះ តារាចម្រៀងនិងកំប្លែង នូឌី បានចេញមុខរៀបរាប់និងឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួននូវរឿងរ៉ាវនៃស្ថានភាពផ្លូវចិត្តដែលមកដល់ពេលនេះ គឺនៅមានលក្ខណ:ទន់ខ្សោយ និងមានអារម្មណ៍អារម្មណ៍ជ្រះស្រឡះវិញទេ ទោះបីត្រូវតុលាការដោះលែងឱ្យមានសេរីភាពវិញហើយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នូឌី បានបញ្ជាក់ថា បន្ទាប់តុលាការដោះលែងមកដល់ពេលឥឡូវនេះ សម្រាប់សុខភាពរាងកាយ គឺមានភាពល្អប្រសើរច្រើនវិញហើយ ដោយឡែកចំពោះផ្លូវចិត្តនៅមានភាពទន់ខ្សោយនៅឡើយ ព្រោះខ្លួនមានស្ថានភាពជំងឺបែបនេះតាំងពីនៅក្មេងមកម្ល៉េះ ពោលគឺងាយនឹងតក់ស្លុត ងាយស្រឺតហើយក៏ឆាប់ភ័យនិងស្លន់ផងដែរ។

តារារូបនេះ បាននិយាយឱ្យដឹងថា “នាងខ្ញុំ នូឌី សូមថ្លែងអំណអរគុណបងប្អូនទាំងអស់គ្នាណាស់ ដែលអាណិតស្រលាញ់ បារម្ភនិងការពារខ្ញុំ សូមលើកម្រាមដៃដប់អរគុណជាខ្លាំងដល់បងប្អូន និងជាពិសេសគឺមេ Pichy, Kann Chantha គាត់គឺជាមេដល់ល្អជួយខ្ញុំគ្រប់យ៉ាង ជួយរ៉ាប់រងការចំណាយទាំងអស់ទាំងស្រុងក្នុងការដោះស្រាយបញ្ហាមួយនេះបញ្ចប់ដោយល្អធ្វើឱ្យខ្ញុំដូចកើតថ្មីម្តងទៀត”។

នូឌី បន្តថា អរគុណដល់មេធាវីបងប្រុស Neang kim hong ដែលខ្នះខ្នែងជួយខ្លួនក្នុងរឿងនេះនិងអរគុណដល់តុលារក្នុងការដោះលែងនិងអរគុណដល់គ្រួសារសពសម្រាប់ការយោគយល់ដោះស្រាយបញ្ចប់ដោយសន្តិវិធី។ ចុងក្រោយ សូមជូនពរបងប្អូនទាំងអស់គ្នាសូមរកសុីទទួលទានមានបានសូមឱ្យមានសុភាពល្អ និងសូមបងប្អូនធ្វើដំណើរទៅណាមកណាមានការប្រុងប្រយ័ត្ន និងគោពរច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម