Connect with us

ជីវិតកម្សាន្ដ

ករណីគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យ នូឌី ត្រូវឃាត់ខ្លួន! អ្នកសិល្បៈបង្ហាញក្តីអាណិត និងជូនពរសឹងគ្រប់គ្នា

បានផុស

នៅ

សិល្បករសិល្បការិនីខ្មែរជាច្រើនដួង បានចេញមុខទទួចសុំឱ្យច្បាប់ជួយរកយុត្តិធម៌ ជូនដល់តារាចម្រៀងរលកក្រោយ និងជាអ្នកប្រម៉ូដផលិតផលល្បីឈ្មោះ នូឌី ដែលកំពុងជាក់ពាក់ព័ន្ធករណីរឿងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នូឌី បានជួបគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ ខណៈភាគីម្ខាងទៀតស្លាប់ភ្លាមៗក្នុងហេតុការណ៍នេះ ឯ នូឌី ក៏ស្ថិតក្រោមការឃាត់ខ្លួនជាបណ្តោះអាសន្ន។ នូឌី បានអះអាងដែរថា ខ្លួនក៏ជាជនរងគ្រោះដែរក្នុងហេតុការណ៍នោះ។

ទន្ទឹមគ្នានេះ តារាចម្រៀងរៀមច្បងកញ្ញា សុខ ពិសី និងសិល្បករល្បីៗ បានបង្ហាញការលើកទឹកចិត្តនិងជឿជាក់យ៉ាងមុតមុាំថា យុត្តិធម៌ប្រាកដជាមានសម្រាប់ នូឌី ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ។

ជាមួយគ្នានេះ តារាចម្រៀងរៀបច្បងលោក ណុប បាយ៉ារិទ្ធ បានបញ្ចេញសារដែរថា “សង្ឃឹមថាច្បាប់នឹងផ្តល់ភាពយុត្តិធម៌សម្រាប់រឿងនេះ សូមបែងចែកអោយដាច់រវាងជនបង្ករគ្រោះ និងជនរងគ្រោះ។ ដើម្បីឱ្យច្បាប់កាន់តែមានតម្លាភាពខ្ញុំសង្ឃឹមជឿជាក់លើអាជ្ញាធរមានសមត្ថកិច្ច សូមលោកស៊ើបអង្កេតឱ្យបានដឹតដល់ដើម្បីផ្តល់នៅភាពយុត្តិធម៌ដល់ភាគីដែលគ្មានកំហុស ហើយស្វែងរកឃើញឃើញការពិត ថាតើភាគីមួយណាគឺជាជនរងគ្រោះពិតប្រាកដ”។ លោកបន្តថា អាយុជីវិតពិតជាសំខាន់ តែការគោរពច្បាប់ក្នុងការបើកបរ គឺរឹតតែសំខាន់ គោរពច្បាប់ចរាចរណ៍គឺគោរពអាយុជីវិតគ្នាទៅវិញទៅមក។

ដោយឡែកនីលើទំព័រហ្វេសប៊ុករបស់ នូឌី នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះខ្លឹមសារបញ្ជាក់ខ្លីថាសង្ឃឹមថាអ្វីៗនឹងល្អប្រសើរ សុំទោសបងៗដែលប្អូនមិនទាន់បានផុស Video ប្អូនដោះស្រាយរួចរាល់ប្អូននឹងផុសជូនបងៗ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម