ជីវិតកម្សាន្ដ
យ៉េ យ៉េ ទទូចសុំសារព័ត៌មានដែលផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍របស់ នូឌី កុំប្រើពាក្យណាដែលថែមបន្ទុក
តារាសម្តែងបែបកំប្លុកកំប្លែង យ៉េ យ៉េ បានចេញមុខទទូចដល់អ្នកសារព័ត៌មានមួយចំនួន ដែលចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី០៥កញ្ញា ហើយជាប់ពាក់ព័ន្ធនឹងអ្នកសិល្បៈមួយរូបដែរនោះ ប្រើពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ជៀសវាងប្រើខ្លឹមសារបង្កការភ័ន្តច្រឡំ និងដាក់បន្ទុកបន្ថែមលើករណីនេះ។
ការទទូចនេះ គឺបន្ទាប់ពីមានការផ្សព្វផ្សាយដោយដាក់ចំណងជើងថា “ឃាត់ខ្លួនអ្នកបើកបរម៉ូតូ PCX ដែលបង្កគ្រោះថ្នាក់ស្លាប់ម្នាក់នៅក្រោមស្ពានជ្រោយចង្វារ បញ្ជូនទៅតុលាការ” ដែលហាក់ចុចចំៗថាឈ្មោះ នាង សុភ័ក្រ្តបញ្ញា ហៅ នូឌី ភាគម្ចាស់ម៉ូតូ PCX ជាអ្នកបង្កហេតុ។ ខណៈប្រយោគនេះ ធ្វើឱ្យ យ៉េ យ៉េ ចាត់ទុកថា ជាការដាក់បន្ទុកបន្ថែមលើ នូឌី ពិសេសផ្លូវចិត្តរបស់សិល្បកររូបនេះ ដ្បិតអី ក៏ជាជនរងគ្រោះម្នាក់ដែរ។

ជាការដាក់បន្ទុក ឬយ៉ាងណានោះ បើតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរាត្រីម្សិលមិញនេះ ដោយយោងតាមការសន្និដ្ឋានរបស់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ហើយថា ៖
– អ្នកបេីកម៉ូតូ Honda PCX បេីកចេញពីផ្លូវបាត់សិទ្ធិ (ផ្លូវអក្សT)។
- អ្នកបេីកម៉ូតូ Honda C125 បេីកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ក្នុងនោះ ក៏មានបញ្ជាក់ដែរថា ករណីនេះ ត្រូវបានលោក ស៊ិន រក្សា ព្រះរាជអាជ្ញារងប្រចាំខណ្ឌជ្រោយចង្វារ ឱ្យឃាត់អ្នកបេីកម៉ូតូPCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា កាលថ្ងៃទី០៦ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី។ បន្ទាប់មក កម្លាំងជំនាញរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនសំណុំរឿង វត្ថុតាង និងអ្នកបេីកម៉ូតូម៉ាក Honda PCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣៣នាទី ដើម្បីចាត់ការតាមនីតិវិធី។
គួរជម្រាបថា ករណីនេះកំពុងបន្តធ្វើការតាមនីតិវិធី ខណៈត្រង់ ២ចំណុចដែលកម្លាំងមានសមត្ថកិច្ចគូសបញ្ជាក់ បានបង្ហាញទៅហើយថា ម្នាក់បេីកចេញពីផ្លូវបាត់សិទ្ធិ (ផ្លូវអក្សT) ឯម្នាក់ទៀតបេីកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ដូច្នេះពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានអ្នកស្លាប់ សមត្ថកិច្ចត្រូវបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


