ជីវិតកម្សាន្ដ
កុយ អេនណា បង្ហាញខ្លួនក្នុងឈុត “រាជធីតាក្សត្រសម័យមហានគរដ៏រុងរឿង” បំផុសគំនិតរចនាប្មថនៃប្រាសាទតាព្រហ្ម
បន្ទាប់ពីបញ្ចប់បេសកម្មដំណើរថ្មើជើងក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹមដើរដើម្បីទេសចរណ៍” ដោយជោគជ័យ បវរកញ្ញា កុយ អេនណា បានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងឈុតបុរាណខ្មែរយ៉ាងប្រណិតធ្វើឲ្យអ្នកគាំទ្រស្ញើចសរសើរគ្រប់គ្នា។

រូបភាពដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះ បវរកញ្ញារូបស្រស់កម្ពុជារូបនេះ បានសរសេរខ្លឹមសារភ្ជាប់រូបភាពនោះថា “រាជធិតាក្សត្រក្នុងសម័យមហានគរដ៏រុងរឿង” ដោយឈុតនេះត្រូវបានបំផុសគំនិតពីរចនាប្មថនៃប្រាសាទតាព្រហ្ម។ ជាមួយគ្នានេះដែរ ក៏មានការលើកឡើងថា “អេនណា ស្រស់ស្អាតណាស់បែបខ្មែរមានរំលេចក្បាច់រចនាយ៉ាងស្រស់ស្អាត”។

មួយរយៈពេលនេះ ពោលគឺបន្ទាប់ពី កុយ អេនណា ចូលរួមសកម្មភាពមនុស្សធម៌ និងលើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌ជាតិ ហាក់កាន់តែទទួលបានការចាប់អារម្មណ៍ និងការគាំទ្រខ្លាំងពីសំណាក់មហាជន។ ជាក់ស្តែងគឺក្រោយកុយ អេនណា បានធ្វើដំណើរថ្មើរជើងពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ក្នុងកម្មវិធីសប្បុរធម៌លើកដំបូងរបស់ខ្លួន ក្រោមប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍»។
គួរបញ្ជាក់ដែរថា ដំណើរថ្មើរជើងរបស់កញ្ញា កុយ អេន ណា ធ្វើឡើងក្នុងគោលបំណងធំៗចំនួន២ គឺដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជួយគាំទ្រដល់កុមារនិងជ នពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និងដើម្បីចូលរួមចំណែកផ្សព្វផ្សាយទេសចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទឹកដីសៀមរាបប្រមាណជាង ៣០០ គីឡូម៉ែត្រ៕ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


