Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ថា ចិនបង្កើនការគំរាមកំហែងនិងប្រើ AI រកចំណុចខ្សោយរបស់ខ្លួន

បានផុស

នៅ

ក្រសួងការពារជាតិតៃវ៉ាន់បានព្រមានថា ចិនកំពុងបង្កើនសម្ពាធយោធា និងបង្កើតយុទ្ធសាស្រ្តថ្មីក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពវាយប្រហារកោះនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅពីថ្ងៃព្រហស្បតិ៍ទី ០៩ ខែតុលា ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាទីក្រុងប៉េកាំងកំពុងបង្កើនភាពញឹកញាប់នៃប្រតិបត្តិការដែនអាកាស និងកងទ័ពជើងទឹករបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ។

របាយការណ៍នេះក៏បានចោទប្រកាន់ប្រទេសចិនពីបទធ្វើ «សង្រ្គាមកូនកាត់» រួមបញ្ចូលគ្នានូវការបំភិតបំភ័យយោធាជាមួយនឹងការវាយប្រហារតាមអ៊ីនធឺណិត និងព័ត៌មានមិនពិត ដើម្បីធ្វើឱ្យទំនុកចិត្តសាធារណៈចុះខ្សោយចំពោះរដ្ឋាភិបាលរបស់តៃវ៉ាន់ និងកាត់បន្ថយការគាំទ្រចំពោះការការពារជាតិ។

តៃវ៉ាន់បានកត់សម្គាល់ថាប្រទេសចិនកំពុងប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដែលជាប្រព័ន្ធកុំព្យូទ័រកម្រិតខ្ពស់ដើម្បីស្វែងរកចំណុចខ្សោយនៅក្នុងក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់តៃវ៉ាន់។ ទោះយ៉ាងណាតៃវ៉ាន់បានប្តេជ្ញាពង្រឹងការការពាររបស់ខ្លួន និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ប្រឆាំងនឹងការគំរាមកំហែងរបស់ចិនគ្រប់បែបយ៉ាង៕

ការល្បាតរបស់ឆ្មាំសមុទ្រចិននៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់។(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម