ព័ត៌មានអន្ដរជាតិ
អាមេរិកនិងកម្ពុជានឹងរួមគ្នាអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា
ខណៈពេលដែលវិស័យកាសចរណ៍កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវទៅរកការរីកចម្រើននិងជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែខ្លាំងនោះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Air Cambodia នឹងចាប់ដៃគូធ្វើការជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដើម្បីអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា។

យោងសេចក្តីប្រកាសរួមនៅថ្ងៃទី២៦ខែតុលា រវាងសហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនផលិតយន្តហោះរបស់សហរដ្ឋអាមេរិក Boeing នឹងជួយដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍របស់កម្ពុជា និងការរីកចម្រើនរបស់ក្រុមហ៊ុន Air Cambodia។
បើទោះបីជាសេចក្តីលម្អិតមិនត្រូវបានចែងក្នុងកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុន Air Cambodia ធ្លាប់បានប្រកាសថា ខ្លួននឹងទិញយន្តហោះ Boeing 737 MAX ចំនួន១០គ្រឿង ដោយមានជម្រើសចំនួន១០គ្រឿងបន្ថែមទៀត ដែលជាផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសនៅពាក់កណ្តាលឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក។ ទោះបីជាបែបណា ការផ្គល់យន្តហោះដំបូងពីក្រុមហ៊ុន Boeing នឹងមិនអាចធ្វើឡើងបានទេរហូតដល់ឆ្នាំ២០៣១ ដោយសារតែការផលិតមិនទាន់។
កាលពីដើមខែកញ្ញា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសារលើបណ្តាញសង្គមថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Air Cambodia បានចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាជាមួយក្រុមហ៊ុនផលិតយន្តហោះចិន COMAC ដើម្បីបញ្ជាទិញយន្តហោះប្រភេទ C909 ចំនួន២០គ្រឿង ដោយក្នុងនោះ១០គ្រឿងត្រូវបានបញ្ជាទិញ និង១០គ្រឿងទៀតស្ថិតក្នុងការបញ្ជាទិញនៅពេលអនាគត៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


