ព័ត៌មានអន្ដរជាតិ
ត្រាំប្រាប់ថា ដាច់ខាតមិនឲ្យ Tomahawk ទៅអ៊ុយក្រែនឡើយ«នៅពេលនេះ»
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនកំពុងពិចារណាលើកិច្ចព្រមព្រៀង ដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែនទទួលបានមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីឡើយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យទី២ខែវិច្ឆិកា នៅពេលហោះហើរពី Palm Beach រដ្ឋ Florida ទៅរដ្ឋធានី Washington លោកត្រាំបានលើកឡើងថា «ទេ» នៅពេលត្រូវបានគេសួរអំពីលទ្ធភាពនៃការលក់មីស៊ីល Tomahawk ទៅឲ្យសម្ព័ន្ធមិត្តអង្គការណាតូ ដែលអាចផ្ទេរពួកវាបន្តទៅកាន់ទីក្រុងកៀវ។ លោកបានបន្ថែមថា «ប៉ុន្តែខ្ញុំអាចប្តូរចិត្តបាន»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ បានបញ្ជាក់ថា ផែនការដែលនឹងពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ក្នុងការអនុម័តការលក់មីស៊ីលទៅឲ្យរដ្ឋសមាជិកដែលមានបំណងផ្គត់ផ្គង់បន្តឲ្យអ៊ុយក្រែន គឺកំពុងស្ថិតក្រោមការត្រួតពិនិត្យ។ លោករូតេ បាននិយាយកាលពីថ្ងៃសុក្រថា ការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើទីក្រុងវ៉ាស៊ីនតោន។
មីស៊ីល Tomahawk ដែលមានរយៈចម្ងាយប្រហែល២៥០០គីឡូម៉ែត្រ នឹងផ្តល់ឲ្យអ៊ុយក្រែននូវសមត្ថភាពវាយប្រហារគោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី រួមទាំង ទីក្រុងមូស្គូ ផងដែរ ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើសុំម្តងហើយម្តងទៀតនូវអាវុធរយៈចម្ងាយឆ្ងាយពីដៃគូលោកខាងលិច ដើម្បីទប់ទល់នឹងរុស្ស៊ីក្នុងសង្គ្រាមមីស៊ីល។ ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បានព្រមានថា ការផ្តល់ Tomahawk ដល់អ៊ុយក្រែននឹងត្រូវបានចាត់ទុកថាជាការកើនឡើងដ៏ធំមួយ។
លោកត្រាំ បានរក្សាថា លោកចង់ជៀសវាងជំហានដែលអាចពង្រីក ឬធ្វើឲ្យជម្លោះកាន់តែខ្លាំង ប៉ុន្តែរដ្ឋបាលរបស់លោកនៅតែបន្តផ្គត់ផ្គង់អាវុធធម្មតា និងជំនួយហិរញ្ញវត្ថុដល់ក្រុងកៀវដដែល៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


