ព័ត៌មានអន្ដរជាតិ
អាមេរិក-អ៊ីស្រាអែល ចោទប្រកាន់អ៊ីរ៉ង់ រៀបផែនការធ្វើឃាតឯកអគ្គរដ្ឋទូតប្រចាំ ម៉ិកស៊ិក
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃសុក្រទី ៧ ខែវិច្ឆិកា បានចោទប្រកាន់អ៊ីរ៉ង់ថា ព្យាយាមរៀបចំផែនការសម្លាប់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសម៉ិកស៊ិក ដោយទីក្រុងតេអេរ៉ង់បានបដិសេធការអះអាងនេះថា វាការកុហកដ៏ធំមួយ។
យ៉ាងណា ការប៉ុនប៉ងធ្វើឃាតដែលត្រូវគេចោទប្រកាន់នេះបានកើតឡើង ខណៈដែលភាពតានតឹងបានកើនឡើងដល់កម្រិតខ្ពស់ថ្មីរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលប្រទេសនីមួយៗបានវាយប្រហារទឹកដីរបស់គ្នាទៅវិញទៅមក។

កាសែត The Guardian បានដកស្រង់សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីស្រាអែលថា «យើងសូមថ្លែងអំណរគុណដល់ភ្នាក់ងារសន្តិសុខ និងអនុវត្តច្បាប់នៅក្នុងប្រទេសម៉ិកស៊ិក ដែលបានទប់ស្កាត់ផែនការវាយប្រហារឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសម៉ិកស៊ិក»។
មន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះក៏បានចូលរួមចោទប្រកាន់កងកម្លាំង Quds Force ជាន់ខ្ពស់របស់អ៊ីរ៉ង់ថា បានផ្តួចផ្តើមផែនការនេះនៅចុងឆ្នាំ ២០២៤ ហើយថាផែនការនេះត្រូវបានទប់ស្កាត់នៅឆ្នាំនេះ ហើយបច្ចុប្បន្នមិនបង្កការគំរាមកំហែងអ្វីនោះទេ ពោលគឺបរាជ័យតែម្ដង។ ប៉ុន្តែមន្ត្រីអាមេរិកដដែលនេះ មិនបានផ្តល់ភស្តុតាងលម្អិត ឬនិយាយអំពីរបៀបដែលការប៉ុនប៉ងធ្វើឃាតត្រូវបានរារាំងនោះទេ។
ចំណែកឯ ទីក្រុង Tel Aviv បាននិយាយថា ផែនការធ្វើឃាតនេះត្រូវបានគ្រោងទុក បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារអគារស្ថានទូតអ៊ីរ៉ង់នៅទីក្រុង Damascus ប្រទេសស៊ីរី នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយបានសម្លាប់ឥស្សរជនយោធាជាន់ខ្ពស់ជាច្រើននាក់មកពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
យ៉ាងណាមិញ ទីក្រុងតេអេរ៉ង់បានបដិសេធការចោទប្រកាន់ទាំងនេះដោយថា វាគឺជាការកុហកដ៏ច្បាស់លាស់មួយដែលមានគោលបំណងបំផ្លាញទំនាក់ទំនងមិត្តភាព និងប្រវត្តិសាស្ត្ររវាងប្រទេសម៉ិកស៊ិក និងអ៊ីរ៉ង់។ ពួកគេបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។
ទន្ទឹមគ្នាដែរ ក្រសួងការបរទេស និងក្រសួងសន្តិសុខម៉ិកស៊ិក ក៏បានចេញសេចក្តីថ្លែងការណ៍រួមខ្លីមួយដោយនិយាយថា អាជ្ញាធរមូលដ្ឋានមិនបានទទួលរបាយការណ៍ណាមួយអំពីផែនការណាមួយ ប្រឆាំងនឹងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសម៉ិកស៊ិកនោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាល្លឺម៉ង់ ប្រកាសប្រាក់ចំណូលកើនឡើង បន្ទាប់ពី អ៊ុយក្រែនបញ្ជាទិញអាវុធ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


