ព័ត៌មានអន្ដរជាតិ
ថៃរឹបអូសបានជាង១០ពាន់លានបាត ក្នុងរឿងក្ដីពុករលួយនៅក្នុងវត្តប្រាបាតណាំភូ
ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃ (CIB) បានរឹបអូសជាង១០ពាន់លានបាត (ស្មើនឹង៣០៩លានដុល្លារអាមេរិក) នៅក្នុងការស៊ើបអង្កេតអំពើពុករលួយដ៏ធំមួយដែលពាក់ព័ន្ធនឹងវត្តប្រាបាតណាំភូ (Phra Bat Nam Phu) ក្នុងខេត្តលុបបុរី។

ចេញផ្សាយថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៥ សារព័ត៍មាន VN Express បានឲ្យដឹងថា ប្រតិបត្តិការដែលមានឈ្មោះថា «Operation Endgame» បានចាប់ផ្តើមតាំងតែពីខែមេសាមកម្ល៉េះ បន្ទាប់ពីមានពាក្យបណ្តឹងចោទថាការបរិច្ចាគដល់ព្រះវិហារត្រូវបានកឹបកេង។ ករណីនេះកំពុងត្រូវបានចាត់ការរួមដោយ CIB គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ គណៈកម្មការប្រឆាំងអំពើពុករលួយវិស័យសាធារណៈ និងការិយាល័យប្រឆាំងការលាងលុយកខ្វក់។
រហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតបានរឹបអូសយកដីទំហំ២២៥៨រ៉ៃ (ស្មើនឹង៣៦១ហិកតា) ដែលកាន់កាប់ក្រោមប័ណ្ណកម្មសិទ្ធចំនួន៤១១ រថយន្ត៦០គ្រឿង និងដីរាប់ពាន់រ៉ៃទៀតនៅក្រោមវិញ្ញាបនបត្រប្រើប្រាស់ដីរបស់វត្ត។ អាជ្ញាធរប៉ាន់ប្រមាណទំហំដីសរុបមានប្រហែល៧២០០រ៉ៃ (១១៥២ហិកតា) ដែលមានតម្លៃលើសពី១០ពាន់លានបាត។ នេះបើយោងតាមការចុះផ្សាយរបស់ The Nation។
ការស៊ើបអង្កេតនេះ បានធ្វើឡើងបន្ទាប់ពីការចោទប្រកាន់ដែលលើកឡើងដោយអ្នកជំនាញខាងឧក្រិដ្ឋកម្មលោក Trynh Phoraksa ដែលបានចោទប្រកាន់អ្នកមានឥទ្ធិពលខាងសាសនាម្នាក់ឈ្មោះ Seksan Supseubsakul ដែលត្រូវបានគេស្គាល់តាមអ៊ីនធឺណិតថា «Mor Bee» ពីការប្រមូលអំណោយសម្រាប់អតីតព្រះចៅអធិការឈ្មោះ Phra Ratchawisutthiprachanat (Pra Alongkot)។ ប្រាក់ជាង៣០០លានបាតត្រូវបានរៃអង្គាសនៅចន្លោះឆ្នាំ២០១៩ និង ២០២៥ តាមរយៈគណនីធនាគារ Kasikorn ដែលមានបំណងសម្រាប់ការថែទាំជំងឺអេដស៍ និងការងារសប្បុរសធម៌ផ្សេងទៀតនៅព្រះវិហារ។
អ្នកស៊ើបអង្កេតបាននិយាយថា មូលនិធិត្រូវបានប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន រួមទាំងប្រាក់កម្ចីឯកជន និងការទិញទ្រព្យសម្បត្តិដែលបានចុះបញ្ជីក្រោមឈ្មោះផ្សេងទៀត។
កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ តុលាការព្រហ្មទណ្ឌបានអនុម័តដីកាចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ ក្រោមការចោទប្រកាន់ រួមមានការកេងបន្លំ ការបំភ្លៃកាតព្វកិច្ច និងការលាងលុយកខ្វក់។ ក្នុងពេលចាប់ខ្លួន មន្ត្រីបានរឹបអូសរថយន្តដែលមានតម្លៃ៨លានបាត លុយ២,៥៦លានបាត កាបូបប្រណីតតម្លៃ៤០០០០០បាត មូលប្បទានប័ត្រ២១សន្លឹកសរុប៥២លានបាត និងឯកសារដី២៣ប្លង់លើផ្ទៃដី៣២៣រ៉ៃ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


