ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ឲ្យ ថៃ យកពេលទៅដោះមីន ជាជាងចរចាពន្ធគយជាមួយ អាមេរិក
ប្រធានអាស៊ានលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានទូរស័ព្ទទៅ អនុទីន ដោយធ្វើការបញ្ជាក់ជាថ្មីថា លោក ដូណាល់ ត្រាំ មិនបាន «ភ្ជាប់ការផ្អាកដោះមីនក្នុងប្រទេសថៃ ទៅនឹងការចរចាពន្ធគយរបស់សហរដ្ឋអាមេរិកទេ» តែជំរុញឲ្យរដ្ឋាភិបាលថៃ យកពេលវេលាទៅពន្លឿនការដោះមីនឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។
តាមការផ្សាយពីកាសែត bangkokbiznews នាយករដ្ឋមន្ត្រីអនុទីន បានប្រកាសនៅក្នុងសារមួយថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានក្នុងឆ្នាំនេះផងដែរ បានទូរស័ព្ទមកលោកម្តងទៀត កាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ទាក់ទងនឹងខ្លឹមសារនៃការសន្ទនា រវាងមេដឹកនាំទាំងពីរបានបញ្ចប់ដោយ អនុទីន បញ្ជាក់ថា លោកបានពិភាក្សាអំពីបញ្ហានេះជាមួយប្រធានាធិបតីអាមេរិកម្តងទៀត បន្ទាប់ពីការសន្ទនាពីមុនរបស់លោក។ លោកត្រាំបានចែករំលែកគោលជំហរផ្ទាល់ខ្លួនថា ការដោះមីនមនុស្សធម៌គឺជាបញ្ហាសំខាន់មួយនៅក្នុងសេចក្តីប្រកាស ដូចដែលបានចុះហត្ថលេខារវាងប្រទេសកម្ពុជានិងថៃកន្លងមក។
ដូច្នេះ លោកត្រាំបានស្នើសុំឲ្យរដ្ឋាភិបាលថៃពន្លឿនការដោះមីនឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដោយសារគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់ប្រទេសទាំងពីរ។
ប្រធានាធិបតីអាមេរិកបានគូសបញ្ជាក់ទៀតថា លោកបានណែនាំនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជូនដំណឹងដល់លោកអានុទីនម្តងទៀតថា «សហរដ្ឋអាមេរិកនឹងមិនពាក់ព័ន្ធនឹងការផ្អាកសេចក្តីប្រកាសរបស់ប្រទេសថៃ នៅក្នុងការចរចាពន្ធគយពាណិជ្ជកម្មដែលកំពុងដំណើរការរវាងប្រទេសថៃ និងសហរដ្ឋអាមេរិកនោះទេ»។
គួរបញ្ចាក់ដែរថា កាលពីថ្ងៃសៅរ៍ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានប្រកាសថា សហរដ្ឋអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មទ្វេភាគី រហូតទាល់តែទីក្រុងបាងកកប្តេជ្ញាចិត្តឡើងវិញ ចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជា។ យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានពណ៌នាថា ជាការខកចិត្ត និងមិនទាក់ទងទៅនឹងភាពតានតឹងតាមព្រំដែនដែលកំពុងបន្តនោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ក្ដៅៗ! អាមេរិកផ្អាកចរចាពាណិជ្ជកម្មជាមួយថៃ ដាក់សម្ពាធក្រុងបាងកកឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាវិញ\
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


