ព័ត៌មានអន្ដរជាតិ
Axios៖ អាមេរិក-រុស្ស៊ី កំពុងបង្កើតផែនការសន្តិភាពអ៊ុយក្រែនថ្មីចំនួន២៨ចំណុចដោយសម្ងាត់
រដ្ឋបាលលោក ដូណាល់ ត្រាំ បាននិងកំពុងធ្វើការជាមួយប្រទេសរុស្ស៊ីដោយស្ងាត់ស្ងៀមលើសេចក្តីព្រាងសំណើថ្មីមួយ ក្នុងគោលបំណងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Axios កាលពីថ្ងៃអង្គារទី១៨ខែវិច្ឆិកាឆ្នាំ២០២៥ ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិក និងរុស្ស៊ី។

យោងតាមរបាយការណ៍នេះ ផែនការ២៨ចំណុចដែលកំពុងរៀបចំ គឺមានលក្ខណៈស្រដៀងនឹងរចនាសម្ព័ន្ធនៃក្របខ័ណ្ឌបទឈប់បាញ់នៅហ្គាហ្សា២០ចំណុចថ្មីៗរបស់ប្រធានាធិបតីត្រាំ ដែលត្រូវបានអ៊ីស្រាអែល និងហាម៉ាស់ទទួលយកកាលពីខែមុន បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាងពីរឆ្នាំ។ សំណើសម្រាប់អ៊ុយក្រែនត្រូវបានបែងចែកជាបួនបង្គោលសំខាន់ៗ៖ ការបញ្ចប់អរិភាព ការធានាសន្តិសុខ ការរៀបចំសន្តិសុខអឺរ៉ុប និងអនាគតនៃទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងកៀវ និងទីក្រុងមូស្គូ។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងនៅឡើយទេថា តើសេចក្តីព្រាងនេះអាចដោះស្រាយបញ្ហាដ៏លំបាកបំផុតដោយរបៀបណា រួមទាំងការគ្រប់គ្រងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
Axios បានផ្សាយថា បេសកជនរបស់លោកត្រាំ គឺលោក ស្ទីវ វីតខូហ្វ (Steve Witkoff) កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងតាមបណ្តាញសម្ងាត់នេះ ហើយបានធ្វើការពិភាក្សាយ៉ាងទូលំទូលាយជាមួយអ្នកចរចារុស្ស៊ី លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev)។ របាយការណ៍បានឲ្យដឹងថា លោក ឌីមីទ្រីវ បានចំណាយពេលបីថ្ងៃជួបជាមួយក្រុមរបស់លោកត្រាំ នៅទីក្រុងម៉ៃអាមី (Miami) កាលពីចុងខែតុលា។
មន្ត្រីសេតវិមានម្នាក់បានប្រាប់ Axios ថា លោកត្រាំ ជឿជាក់ថា«មានឱកាសដើម្បីបញ្ចប់សង្រ្គាមដែលគ្មានអត្ថន័យនេះ ប្រសិនបើមានការបង្ហាញពីភាពបត់បែន» ហើយមន្ត្រីសហរដ្ឋអាមេរិកបានចាប់ផ្តើមជូនដំណឹងដល់ដៃគូអឺរ៉ុបអំពីសំណើនេះ ខណៈដែលវាកំពុងចាប់ផ្តើមលេចចេញជារូបរាង។
ការចរចាដែលត្រូវបានរាយការណ៍នេះ កើតឡើងខណៈដែលកិច្ចចរចាសន្តិភាពផ្លូវការរវាងទីក្រុងកៀវ និងទីក្រុងមូស្គូនៅតែជាប់គាំង ហើយរុស្ស៊ីបានទទូចជាសាធារណៈថា ខ្លួនមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលថ្មីណាមួយនោះទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


