Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់បង្កឲ្យឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់និងរបួស៨នាក់ក្នុងខេត្ត Nakhon Si Thammarat ប្រទេសថៃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២២ខែ វិច្ឆិកា ទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងស្រុក Cha-Uat ខេត្ត Nakhon Si Thammarat ប្រទេសថៃ បាននាំឱ្យមានការឆ្លងចរន្តអគ្គិសនីដ៏គ្រោះថ្នាក់មួយបណ្ដាលឱ្យប្រជាជនម្នាក់ស្លាប់និង ៧នាក់រងរបួស។

(រូបភាព៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយកើតហេតុ ក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ Cha-Uat តែជាអកុសលមនុស្សម្នាក់ក្រោយមកបានស្លាប់ មនុស្ស ៣ នាក់ផ្សេងទៀតត្រូវការ CPR ខណៈដែល ៤ នាក់បានធូរស្បើយឡើងវិញ។

(រូបភាព៖ Khaosod)

គួរបញ្ជាក់ថា ទឹកជំនន់បានកើតឡើងបន្ទាប់ពីបរិមាណទឹកយ៉ាងច្រើនហូរពីជួរភ្នំ Khao Luang ធ្វើឲ្យហូរហៀរទំនប់មួយចូលខេត្ត Nakhon Si Thammarat យ៉ាងឆាប់រហ័ស។ ផ្លូវថ្នល់នានាបានជន់លិច ដែលរំខានដល់ចរាចរណ៍យ៉ាងខ្លាំង។ មន្ត្រីគ្រោះមហន្តរាយខេត្តនេះក៏បានរាយការណ៍ថាខេត្តនេះបានរងគ្រោះទឹកជំនន់នៅទូទាំង ១២ ស្រុកចន្លោះថ្ងៃទី ១៧ ដល់ ២០ ខែវិច្ឆិកា។

នៅពេលនេះអាជ្ញាធរថៃកំពុងធ្វើការដើម្បីស្តារសុវត្ថិភាពឡើងវិញ និងព្រមានប្រជាជនឱ្យនៅឆ្ងាយពីប្រភពអគ្គិសនីក្នុងអំឡុងពេលមានទឹកជំនន់៕

(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម