ព័ត៌មានអន្ដរជាតិ
បាងកក ប្រឈមទឹកជំនន់ដល់ចុងសប្តាហ៍ ចំពេលព្រឹត្តិការណ៍ស៊ីហ្គេម
ទីក្រុងបាងកក ត្រូវប្រឈមនឹងគ្រោះទឹកជំនន់រហូតដល់ចុងសប្តាហ៍ ស្របពេលប្រទេសថៃ កំពុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

តាមការផ្សាយរបស់ The Star កាលពីថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ រដ្ឋបាលក្រុងបាងកក បានប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែទឹកទន្លេចៅប្រាយ៉ា នឹងហក់ឡើងខ្លាំងដល់ថ្ងៃសុក្រទី១២។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋបាលក្រុងបានអំពាវនាវឲ្យសហគមន៍ចំនួន១១នៅជាប់មាត់ទន្លេ ត្រូវត្រៀមលក្ខណៈនិងតាមដានស្ថានការណ៍ឲ្យដិតដល់។

ការព្រមាននេះកើតឡើងស្របពេលថៃ ចាប់ផ្តើមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ទាំងដែលពិធីនេះ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកក្នុងប្រទេស ជុំវិញកំហុសជាច្រើន ជាពិសេសគឺការរៀបចំនិងគ្រប់គ្រងមិនបានល្អ។
សូមជម្រាបថា ការប្រកួតស៊ីហ្គេមលើកទី៣៣ នឹងចាប់ផ្តើមពីថ្ងៃទី៩ខែធ្នូរហូតដល់ថ្ងៃទី២០ខែធ្នូ។ ប្រទេសបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍នេះចំនួន៦លើកកន្លងមកហើយ គឺនៅទីក្រុងបាងកកចំនួន៤លើក ក្នុងឆ្នាំ១៩៥៩, ១៩៦៧, ១៩៧៥ និង ១៩៨៥ ខណៈឆ្នាំ១៩៩៥ រៀបចំនៅ ឈៀងម៉ៃ និង នៅឆ្នាំ២០០៧ ត្រូវរៀបចំនៅខេត្ត Nakhon Ratchasima៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


