ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ថា លោកខកចិត្ត ពេលហ្សេលេនស្គី មិនទាន់ចុះហត្ថលេខាលើផែនការសន្តិភាពអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោក«ខកចិត្តខ្លះដែរ» នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី មិនទាន់ព្រមចុះហត្ថលេខាលើសំណើសន្តិភាព ដែលមានគោលបំណងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនជិតបួនឆ្នាំមកនេះ។

យោងតាមទីភ្នាក់ងារព័ត៍មាន AP ថ្លែងទៅកាន់អ្នកយកព័ត៌មានមុនពេលចូលរួមកម្មវិធី Kennedy Center Honors កាលពីថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ លោកត្រាំ បាននិយាយថា «ខ្ញុំជឿថា រុស្ស៊ីមិនអីទេជាមួយផែនការនេះ ប៉ុន្តែខ្ញុំមិនប្រាកដថា លោកហ្សេលេនស្គីនឹងចូលចិត្តវាឬក៏អត់នោះទេ»។
លោកត្រាំ នៅតែបង្ហាញពីទំនាក់ទំនងតានតឹងជាមួយលោកហ្សេលេនស្គី ហើយបានប្រកែកម្តងហើយម្តងទៀតថា អ៊ុយក្រែនគួរតែយល់ព្រមប្រគល់ទឹកដីដើម្បីបញ្ចប់សង្គ្រាម ដែលលោកថាបានឆក់យកអាយុជីវិតច្រើនពេក និងបានធ្វើឲ្យអាមេរិកខាតបង់លុយសន្ធឹកសន្ធាប់។
ទន្ទឹមគ្នានេះដែរ លោកហ្សេលេនស្គី បានលើកឡើងថា លោកបានធ្វើ«ការសន្ទនាមួយតាមទូរសព្ទប្រកបដោយខ្លឹមសារ» កាលពីថ្ងៃសៅរ៍ជាមួយមន្ត្រីអាមេរិក និងអ៊ុយក្រែន បន្ទាប់ពីកិច្ចចរចារយៈពេលបីថ្ងៃនៅរដ្ឋផ្លរីដា ដោយទទូចថា អ៊ុយក្រែននៅតែប្តេជ្ញាចិត្តធ្វើការ«ដោយសុច្ចរិត» ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពពិតប្រាកដមួយ។
វិមានក្រឹមឡាំងកាលពីថ្ងៃអាទិត្យបានស្វាគមន៍យុទ្ធសាស្ត្រសន្តិសុខជាតិដែលទើបតែចេញផ្សាយថ្មីរបស់រដ្ឋបាលលោកត្រាំ ដោយអ្នកនាំពាក្យ លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass ដែលជាស្ថាប័នរដ្ឋថា ឯកសារនេះស្របតាមបំណងប្រាថ្នារបស់ទីក្រុងមូស្គូសម្រាប់ «កិច្ចសន្ទនា» និងការកែលម្អទំនាក់ទំនង។
លោក Keith Kellogg បេសកជនអ៊ុយក្រែនដែលផុតអាណត្តិរបស់លោកត្រាំ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅសល់បញ្ហាពីរដែលមិនទាន់ដោះស្រាយ គឺការគ្រប់គ្រងតំបន់ Donbas និងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលទាំងពីរនេះភាគច្រើនត្រូវបានគ្រប់គ្រងដោយរុស្ស៊ី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


